KPT+
ងាកមកគ្រប់គ្រងហិរញ្ញវត្ថុឱ្យមាំ ទើបអាចទប់ជាមួយវិបត្តិសេដ្ឋកិច្ច
ចាប់ពីថ្នាក់លើដល់ក្រោម ត្រូវត្រៀមសម្រាប់ផលប៉ះពាល់ ដែលជះឥទ្ធិពលដល់មនុស្សគ្រប់គ្នា។
ប៉ុន្តែនៅពេលដែលយើងមានភាពឆ្លាតវៃខាងហិរញ្ញវត្ថុ ចេះរៀបចំដើម្បីទប់ទល់នឹងព្យុះវិបត្តិមួយនេះ យើងនឹងមានវិធីដោះស្រាយឲ្យបានល្អប្រសើរជាងអ្នកដទៃដែរ។
១. ចំណាយតាមសមត្ថភាពរបស់យើង
លោកស្រី Lynette Lim នាយកនិងជាសហនាយកប្រតិបត្តិក្រុមហ៊ុន PhillipCapital Inc ប្រតិបត្តិការនៅអាមេរិកនិយាយថា ” ត្រូវប្រាកដថា បានចំណាយតាមវិធីនិងសមត្ថភាពចំណូលរបស់យើងម្នាក់ៗ! គឺបើយើងរកលុយបាន ១ ម៉ឺនត្រូវចំណាយតិចជាង ១ ម៉ឺន មិនអាចចាយលើសកំណត់ ឬដើរខ្ចីឡើយ ” ។ មនុស្សនឹងជួបបញ្ហា នៅពេលពួកគេចំណាយច្រើនជាងរកបាន។ ត្រូវដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់យើង ដើម្បីធានាថា ការចំណាយរបស់យើងមិនលើសពីប្រាក់ចំណូល។
លោកស្រីក៏ស្នើឲ្យកាត់បន្ថយបំណុលដែលមានអត្រាការប្រាក់ខ្ពស់ ដូចជាការផ្ដល់ហិរញ្ញប្បទានដល់ប្រាក់កម្ចី ។
២. សន្សំសំចៃ
លោកស្រី Lynette មានប្រសាសន៍ថា ” ទោះបីមានវិបត្តិសេដ្ឋកិច្ចឬអត់ក៏ដោយ គោលការណ៍ទូទៅគឺត្រូវមានបណ្ដាញសុវត្ថិភាពជានិច្ច” ។ រកបានច្រើនជាងអ្វីដែលយើងចំណាយ ហើយសន្សំជានិច្ច បើយើងមិនសន្សំនោះនឹងជួបបញ្ហានៅពេលចំណូលធ្លាក់ចុះ។ ព្យាយាមសន្សំប្រាក់យ៉ាងតិច ២០ % នៃប្រាក់ចំណូលរបស់យើង។
៣. មានថវិកាខ្លះសម្រាប់បច្ចុប្បន្ននិងខ្លះទុកទៅអនាគត
មុនពេលលោតចូលទៅក្នុងការវិនិយោគ សូមពិនិត្យមើលហិរញ្ញវត្ថុគ្រួសារនិងលំហូរសាច់ប្រាក់បច្ចុប្បន្នរបស់យើងសិន។ បន្ទាប់ពីបានសន្សំប្រាក់សម្រាប់មូលនិធិបន្ទាន់ គឺត្រូវការពារទ្រព្យសម្បត្តិរបស់យើង។

នោះមានន័យថា យើងមានការការពារប្រាក់កម្ចីធានារ៉ាប់រងសុខភាព និងការធានារ៉ាប់រងជំងឺធ្ងន់ធ្ងរ។ នៅពេលដែលយើងសន្សំសំចៃនិងដាក់ការធានារ៉ាប់រងរួចហើយ គួរតែធ្វើការឆ្ពោះទៅរកការបង្កើនទ្រព្យសម្បត្តិ ដូចជាការកសាងផែនការអប់រំសម្រាប់កូនៗ ក៏ដូចជាផែនការចូលនិវត្តន៍សម្រាប់ប្ដី ប្រពន្ធរបស់យើងម្ដង។
៤. វិនិយោគគម្រោងរយៈពេលវែង
ដើម្បីកសាងពងសំបុកសម្រាប់ចូលនិវត្តន៍ សូមពិចារណាលើការវិនិយោគ ទោះបីជាចំនួនតិចតួចក៏ដោយ។
លោកស្រី Lynette មានប្រសាសន៍ថា “ ចំណាយការគិតនិងការខិតខំមួយចំនួន ក្នុងការវិនិយោគ” ។ អាចចាប់ផ្ដើមតូច ប៉ុន្តែត្រូវធ្វើការខិតខំបន្ថែមទៀត ពីផ្សារហ៊ុន និងធ្វើការវិនិយោគរយៈពេលវែង (៥ ឆ្នាំឬច្រើនជាងនេះ) ។
លោកស្រី ក៏បានផ្ដល់អនុសាសន៍ឱ្យបង្កើតប្រាក់ចំណូលអកម្ម ពេលកំពុងតែពេលធ្វើការ ដូច្នេះទើបអាចកើនឡើងដល់ចំនួនគ្រប់គ្រាន់ នៅពេលយើងចូលនិវត្តន៍។
លោកស្រីពន្យល់ថា “ ប្រាក់ចំណូលអកម្ម គឺសំដៅទៅលើប្រាក់ចំណូលដែលមិនចាំបាច់ចំណាយពេលវេលា រកប្រាក់ចំណូល” ។ ឧទាហរណ៍ ប្រមូលបានពីការជួលផ្ទះល្វែង ឬដាក់បញ្ចាំ និងការចំណាយផ្សេងៗ ឲ្យមានលំហូរសាច់ប្រាក់វិជ្ជមាន។ សម្រាប់ផលិតផលវិនិយោគមានន័យថា មានអ្វីមួយ ដូចជាទិញភាគហ៊ុនដែលបង់ភាគលាភជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆាកជីវិត ដែលរៀបចំមិនបានល្អច្រើនកើតមានព្រោះតែគំនិតបីយ៉ាងនេះ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


