ព័ត៌មានជាតិ
ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជិត៥០ម៉ឺននាក់ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល
គិតត្រឹមរយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ភ្ញៀវទេសចរ អញ្ជើញមកលេងកម្សាន្ដ នៅខេត្តព្រះសីហនុមានចំនួនសរុប៤៧២.៦៩៧នាក់ កើនឡើង២១,២៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ។
នេះបើយោងតាមរបាយការណ៍ខ្លីដែលបញ្ចេញនៅម៉ោង៧យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដោយលោក ឃាង ភារម្យ មន្ត្រីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ធម្មជាតិយ៉ាងសំបូរបែបមានកោះ និងឆ្នេរ ស្អាតហើយជាទីចាប់អារម្មណ៌របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តមិនចេះជិនណាយមកហើយមកទៀត។ ហើយម្យ៉ាងទៀតខេត្តព្រះសីហនុមានផ្លូវល្បឿនលឿនដែលងាយស្រួលក្នុងការធ្វើដំណើរលឿនរហ័យទាន់ចិត្ត ដោយចំណាយពេលត្រឹមតែ២ម៉ោង ពីភ្នំពេញមកដល់ខេត្តព្រះសីហនុ។ កត្តាសំខាន់មួយទៀតដែលមិនអាចខ្វះបាននោះ គឺដោយសារតែប្រទេសកម្ពុជាយើងមានសុខសន្តិភាព ពេញផ្ទៃប្រទេស ប្រជាពលរដ្ឋធ្វើដំណើរទៅណាមកណាទោះជិតក្តី ឆ្ងាយក្តី ពួកគាត់គ្មានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខនោះទេ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាចម្រៀងហុងកុង Steven Cheung ធ្លាក់ខ្លួនខ្លាំង សូម្បីលុយបង់ភ្លើងក៏គ្មានផង