ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន ចាត់វិធានការក្តៅលើអ៊ីរ៉ង់ ក្រោយមីស៊ីល សម្លាប់កុមារក្នុងដីរបស់ខ្លួន
តាមការចុះផ្សាយរបស់ AFP, ពេលនេះ ភាគីប៉ាគីស្ថាន បានចាត់វិធានការក្តៅ ដោយកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីប្រទេសអ៊ីរ៉ង់ ហើយហាមឃាត់ប្រេសិតទីក្រុងតេហេរ៉ង់ មិនឲ្យវិលត្រលប់មកទីក្រុងអ៊ីស្លាម៉ាបាដវិញ បន្ទាប់ពីអ៊ីរ៉ង់ បាញ់មីស៊ីលសម្លាប់កុមារ២នាក់នៅភាគខាងលិចប្រទេស។

យ៉ាងណា ភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Mehrnews អះអាងថា មីស៊ីលនិងដ្រូន កំណត់គោលដៅត្រឹមទីបញ្ជាការរបស់ក្រុម Jaish al-Adl ក្នុងប្រទេសប៉ាគីស្ថានប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងទង្វើដ៏គឃ្លើនប្រឆាំងសន្តិសុខរបស់អ៊ីរ៉ង់។
ទោះមានការបញ្ជាក់បែបនេះ តែអ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោកស្រី Mumtaz Zahra Baloch បានប្រកាសក្តែងៗថា “ទង្វើបង្ករឿង និងការរំលោភដែនអធិបតេយ្យប៉ាគីស្ថានដោយឥតញញើតនិងកោតក្រែង គឺជាការបំពានលើច្បាប់អន្តរជាតិនិងគោលបំណង ក៏ដូចជាគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ សុទ្ធសាធ។ ក្រសួងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនមកពីទីក្រុងតេហេរ៉ង់វិញ ហើយប្រេសិតអ៊ីរ៉ង់ដែលកំពុងទៅលេងនៅស្រុកកំណើត ក៏នឹងមិនទទួលបានការអនុញ្ញាតឲ្យវិលចូលទីក្រុង អ៊ីស្លាម៉ាបាដ វិញដែរ”។

ដោយបង្កើតឡើងក្នុងឆ្នាំ២០១២ ក្រុម Jaish al-Adl ត្រូវបានអ៊ីរ៉ង់ ដាក់បញ្ចូលក្នុងបញ្ជីខ្មៅ ជាក្រុមភេរវករ ខណៈពួកគេបើកការវាយប្រហារជាច្រើនលើកច្រើនសា លើទឹកដីអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និយាយថា Jaish al-Adl គឺជាក្រុមភេរវករ ដែលធ្វើសកម្មភាពប្រឆាំងនឹងសន្តិសុខរួមនៃប្រទេសទាំងពីរ ហើយមានភាពចាំបាច់ដើម្បីទប់ទល់ជាមួយក្រុមនេះ។

សូមបញ្ជាក់ថា ជម្លោះនេះបានក្លាយជាបញ្ហាប្រឈមថ្មីមួយទៀត ដែលកំពុងញាំញីតំបន់មជ្ឈិមបូព៌ា ខណៈសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស នៅមិនទាន់មើលឃើញសញ្ញាធូរស្រាល រីឯសហរដ្ឋអាមេរិក ក៏កំពុងបាញ់សន្ធាប់ឥតដកដៃផងដែរ លើក្រុមឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ាគីស្ថាន គំរាម អ៊ីរ៉ង់ អាចឈានដល់ស្ថានការណ៍ធ្ងន់ ក្រោយបាញ់មីស៊ីលចូលទឹកដីខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


