ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន គំរាម អ៊ីរ៉ង់ អាចឈានដល់ស្ថានការណ៍ធ្ងន់ ក្រោយបាញ់មីស៊ីលចូលទឹកដីខ្លួន
ប៉ាគីស្ថានបានប្រកាសឲ្យដឹងថា មានកុមារ ២ នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្ស ៣ នាក់ទៀតរងរបួស ក្រោយពីមានមីស៊ីលបាញ់ចេញពីអ៊ីរ៉ង់ចូលមកទឹកដីខេត្ត Balochistan របស់ខ្លួនកាលពីថ្ងៃអង្គារ ១៦ មករា ម្សិលមិញនេះ។ នេះបើយោងតាមប្រភពព័ត៌មានអង់គ្លេស BBC ។

តាមប្រភពព័ត៌មានដដែល អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានតម្រង់ត្រឹមតែគោលដៅដែលពាក់ព័ន្ធនឹងក្រុមយោធាបំបែកខ្លួន Jaish al-Adl ប៉ុណ្ណោះ ។ Jaish al-Adl គឺជាក្រុមយោធាបំបែកខ្លួនប្រឆាំងនឹងអ៊ឺរ៉ង់ បង្កើតឡើងនាឆ្នាំ២០១២ ដែលមានមូលដ្ឋាននៅខេត្ត Sistan-Baluchestan របស់អ៊ឺរ៉ង់ និងនៅក្នុងទឹកដីប៉ាគីស្ថាន។
យ៉ាងណាក្តី រដ្ឋាភិបាលប៉ាគីស្ថាន បានបដិសេធការប្រកាសនេះ ហើយហៅសកម្មភាពនេះថា ជារឿងខុសច្បាប់ ដែលអាចបង្កស្ថានការណ៍ទៅជាធ្ងន់ធ្ងរ។

គួររំឭកថា ប៉ាគីស្ថានជាប្រទេសទីបី បន្ទាប់ពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលត្រូវមីស៊ីលអឺរ៉ង់បាញ់ចូលទឹកដីខ្លួនរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ ការវាយប្រហារតាមមីស៊ីលរបស់អ៊ីរ៉ង់ទៅប៉ាគីស្ថាន គឺពុំធ្លាប់មានពីមុនឡើយក្នុងប្រវត្តិសាស្រ្តប៉ាគីស្ថាន។ ហើយការបាញ់ប្រហារមីស៊ីលតាមអាកាសនេះ បានកម្ទេចភូមិមួយ នៅភាគនិរតីនៃខេត្ត Balochistan របស់ប៉ាគីស្ថាន ដែលភ្ជាប់ព្រំដែននៃប្រទេសទាំងពីរ។
ជាចុងក្រោយ លោករដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន បានប្រកាសថ្កោលទោសក្នុងសេចក្តីថ្លែងការណ៍ ថាជាការបំពានដែនអាកាសប៉ាគីស្ថានពីសំណាក់អ៊ីរ៉ង់ ដែលបានសម្លាប់កុមារ ២ នាក់ និងក្មេងស្រី ៣ នាក់ ហើយព្រឹត្តិការណ៍នេះជារឿង មិនអាចទទួលយកបាន និងឈានដល់ស្ថានភាពធ្ងន់ធ្ងរ បើទោះប្រទេសទាំងពីរនៅមានទំនាក់ទំនងរួមគ្នាក្នុងវិស័យផ្សេងៗក៏ដោយ៕
អត្ថបទដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


