ព័ត៌មានជាតិ
បុរសម្នាក់ដាច់ជើងមួយចំហៀង ខណៈចូលព្រៃកាច់ទំពាំងមកស្លជាន់មីន
បុរសម្នាក់ ចេញពីផ្ទះទៅកាច់ទំពាំងព្រិចយកមកធ្វើម្ហូប ចៃដន្យដើរជាន់មីនដាច់ជើងខាងស្តាំមួយចំហៀងរបួសធ្ងន់ នៅវេលាម៉ោង១០យប់ កាលពីថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចដើមកកោះ ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យឿន រ៉ន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងបន្តទៀតថា នៅយប់នោះជនរងគ្រោះបានចេញពីផ្ទះចូលព្រៃ ដើម្បីស្វែងកាច់ទំពាំងព្រិចយកមកស្ល ដើរដល់ចំណុចដើមកកោះស្រាប់តែចៃដន្យអាក្រក់ជាន់មីន បណ្តាលឲ្យដាច់ជើងម្ខាងរបួសធ្ងន់។ ក្រោយពីកើតហេតុ ហើយត្រូវបានកងពលធំទី១ ផ្នែកសឹករងប៉ោយប៉ែត សហការជាមួយ កងពល ៥១ និងប៉ូលិសព្រំដែន ៩១១ ដឹកបញ្ជូនជនរងគ្រោះទៅពេទ្យបង្អែកដីថ្មី ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ រហូតដល់ម៉ោងនេះ ជនរងគ្រោះក្រោយពីការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរួចមកបានធូរស្បើយបន្តិចហើយ៕


អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ឆេះភោជនីយដ្ឋានមួយ ស្ទើរទាំំងស្រុង ហៅរថយន្តពន្លត់អគ្គិភ័យកាស៊ីណូថែម មកជួយពន្លត់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


