Connect with us

ព័ត៌មានជាតិ

ឆេះភោជនីយដ្ឋាន​មួយ​ ស្ទើរ​ទាំំង​ស្រុង ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​កាស៊ីណូថែម មក​ជួយ​ពន្លត់

បានផុស

នៅ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ភោជនីយដ្ឋាន​មួយកន្លែងឆេះខ្ទេចខ្ទីអស់ស្ទើរទាំងស្រុង សង្ស័យមកពីទុស្សេខ្សែភ្លើង នៅព្រឹក​ថ្ងៃ​ទី​១៤ ​កុម្ភៈ​ ឆ្នាំ​២០២១​ ​ស្ថិត​ក្នុង​​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក​សៅ​ សា​រឿ​ន​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​តបានប្រាប់ឲ្យដឹងថា តាមមេការភោជនីយដ្ឋានមានឈ្មោះ ហេង ​ស្រេង​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ រស់ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅព្រឹកនោះគេឃើញមានអណ្តាតភ្លើងឆេះចេញពីក្នុងភោជនីយដ្ឋានភ្លាមៗភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយសន្ទុះក្រោយមក អាជ្ញាធរ​និង​សមត្ថកិច្ច​អន្តរាគមន៍​ ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​មក​ពី​ក្រុមហ៊ុន​កាស៊ីណូ​នានា​និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង​ និង​ប្រើប្រាស់​ឧស្ម័ន​បាញ់​ពន្លត់ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​៤​គ្រឿង​ និង​ប្រើប្រាស់​ទឹក​អស់​៤​ស៊ី​ទែ​ន ​ទើប​អណ្តាតភ្លើង​បាន​រលត់​ថមថយ​ទៅ​វិញ​ទាំងស្រុង​មិន​បាន​ឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​អ្នក​ផ្សេង​ទេ​។

លោក​វរសេនីយ៍ឯក​សៅ​ សា​រឿ​ន​បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ករណីី​ឆេះភោជនីយដ្ឋាន​ខាងលើ​​នេះ​ខូចខាតទ្រព្យសម្បត្តិមួយ​ចំនួន មាន​​ដូច​ជា​ម៉ាស៊ីនត្រជាក់​១​គ្រឿង​ អាំ​ភ្លី​១​ឈុត​ សា​ឡុ​ង​១​ឈុត​ និង​កង្ហា​២​គ្រឿង​៕

អត្ថបទ៖ វ៉ាន់ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម