ព័ត៌មានជាតិ
បុរសម្នាក់ជាន់មីនដាច់ជើងម្ខាងពេលធ្វើដំណើរទៅកាប់ផ្តៅនៅចំនុចច្រកតាថាវនៅខេត្តព្រះវិហារ
បុរសម្នាក់បានជាន់មីនទទួលរងរបួសធ្ងន់ធ្ងរដាច់ជើងម្ខាងនិងជើងម្ខាងទៀតរងរបួសនៅវេលាថ្ងៃត្រង់ទី១ ខែកក្កដា ឆ្នាំ២០២១នេះ ខណៈពេលដែលគាត់បានធ្វើដំណើរទៅរកកាប់ផ្ដៅនៅចំនុចច្រកតាថាវនៅខេត្តព្រះវិហារ។
ជនរងគ្រោះត្រូវបានជួយសង្គ្រោះដោយក្រុមគ្រូពេទ្យកងទ័ពនៅមន្ទីរពេទ្យជួរមុខទិសស្រអែម។បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឲ្យដឹងនៅក្នុងផេកហ្វេប៊ុកផ្លូវការរបស់លោកនៅមុននេះបន្តិចថានៅថ្ងៃត្រង់ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋម្នាក់ អាយុ ប្រមាណ៤០ឆ្នាំ ភេទប្រុស រស់នៅភូមិស្រអែមខាងជើងឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ បានជាន់គ្រាប់មីនសល់ពីសង្គ្រាម នៅពេលធ្វើដំណើរទៅរកកាប់ផ្ដៅនៅចំនុចច្រកតាថាវ។
លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា ជនរងគ្រោះបានរងរបួសធ្ងន់ធ្ងរដោយដាច់ជើងម្ខាង និងជើងម្ខាងទៀតរងរបួស។ ជនរងគ្រោះបានជួយសង្គ្រោះដោយក្រុមគ្រូទេព្យកងទ័ពនៅមន្ទីរទេព្យជួរមុខទិសស្រអែម។
លោកអគ្គនាយកបានបន្ថែមថា « ខ្ញុំសូមចូលរួមចែករំលែកការសោកស្តាយចំពោះគ្រោះថ្នាក់នេះ!»៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


