Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ​SwissContact បន្ត​សហការ​ដើម្បី​ពង្រឹង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែមករា ឆ្នាំ​២០២៤​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Phillipe Schneuwly នាយក​ប្រតិបត្តិ​នៃ​អង្គការ​SwissContact នៅ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ជំរុញ និង​ពង្រឹង​កិច្ចសហការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​SwissContact​ដែល​បាន និង​កំពុង​ជួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ និង​គម្រោង​មុខរបរ និង​ការងារ​សមរម្យ​សម្រាប់​យុវជន តាមរយៈ​កិច្ចសហការ​ជាមួយនឹង​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​។

​ទន្ទឹមនេះ លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​អង្គ​ការបន្ត​អនុវត្ត​សកម្មភាព​គម្រោង​នៅ​ខេត្ត ឬ​ភូមិសាស្ត្រ ឱ្យ​កាន់​តែមាន​សកម្ម​បន្ថែមទៀត​។

ជា​ការ​ឆ្លើយតប​លោក Phillipe Schneuwly នាយក​ប្រតិបត្តិ​នៃ​អង្គការ​SwissContact បាន​គាំទ្រ​អនុសាសន៍​របស់​លោក​រដ្ឋមន្ត្រី​លើ​គម្រោង​នីមួយៗ​ដែល​ដៃគូ​អភិវឌ្ឍន៍​បាន​ចូលរួម​អនុវត្ត​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ស្រប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង និង​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម