Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ Church of Jesus Christ ប្ដេជ្ញារួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា

បានផុស

នៅ

មេដឹកនាំជាន់ខ្ពស់ Church of Jesus Christ ប្ដេជ្ញារួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ ការប្ដេជ្ញានេះ ធ្វើឡើងក្នុងជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ ​នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនេះ លោក Elder Dale G.Renlund បានជម្រាបជូនសម្ដេចធិបតីអំពីសកម្មភាពការងាររបស់ Church of Jesus Christ ដែលផ្ដោតសំខាន់លើកិច្ចការមនុស្សធម៌ ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍវិស័យសាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាតតាមមូលដ្ឋាន។ លោក Elder Dale G. Renlund ក៏បានជម្រាបជូនសម្ដេចធិបតី អំពីគម្រោងកសាងមន្ទីរពេទ្យព្យាបាលជំងឺបេះដូងមួយកន្លែង នៅក្នុងខេត្តសៀមរាប សំដៅជួយដល់ការព្យាបាល និងលើកកម្ពស់សុខុមាភាពប្រជាជនកម្ពជា ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ Church of Jesus Christ ក្នុងការបន្តចូលរួមចំណែកលើកកម្ពស់ និងគាំទ្រវិស័យសុខាភិបាល និងលើការបណ្ដុះបណ្ដាលកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋតាមសហគមន៍ នៅតាមមូលដ្ឋានផងដែរ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផល ដែលសម្រេចបានរបស់ Church of Jesus Christ  ក្នុងការគាំទ្រលើគម្រោងជាច្រើន  ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងគម្រោងថ្មីៗរបស់ Church of Jesus Christ ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើការធានាឱ្យមានសេរីភាពខាងជំនឿសាសនា និងការធានានូវសុខដុមនីយកម្មខាងសាសនានៅក្នុងសង្គមកម្ពុជា។ សម្ដេចធិបតី ថា កម្ពុជាជាប្រទេសដែលធ្លាប់បានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់នៅក្នុងរបបខ្មែរក្រហម ដែលនៅពេលនោះ របបប្រល័យពូជសាសន៍ខ្មែរក្រហមនេះ បានលុបបំបាត់ចោលទាំងស្រុងរាល់ជំនឿសាសនារបស់ប្រជាពលរដ្ឋ។

ដូច្នេះ តាមរយៈបទពិសោធន៍ដ៏ជូរចត់នេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាល នីតិកាលទី៧នេះ បានផ្ដោតយកចិត្តទុកដាក់លើការរក្សានូវសុខដុមនីយកម្មផ្នែកសាសនា ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាព និងស្ថិរភាពពេញលេញនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម