ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត បានដោះស្រាយបញ្ហាជាច្រើន បន្ទាប់ពីទទួលបានព័ត៌មានពីបណ្ដាញសង្គម
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេច បានធ្វើកិច្ចការងារ និងដោះស្រាយបញ្ហាជាច្រើន បន្ទាប់ពីទទួលបានព័ត៌មានពីបណ្ដាញសង្គមនានា។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅក្នុងរយៈពេល ៥ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ សម្ដេច បានធ្វើកិច្ចការ និងដោះស្រាយបញ្ហាជាច្រើន តាមរយៈការទទួលបានព័ត៌មាន តាមបណ្ដាញផ្សព្វផ្សាយសង្គម។ កិច្ចការ និងបញ្ហាទាំងនោះ គឺសម្ដេច ដោះស្រាយដោយខ្លួនឯងដោយផ្ទាល់ និងបញ្ជូនទៅកាន់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចាត់វិធានការដោះស្រាយ ជាបន្តបន្ទាប់។
សម្ដេចនាយករដ្ឋមន្ត្រី លើកឡើងថា ព័ត៌មាន ដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គម គឺមិនមែនជាព័ត៌មានដែលមានប្រភពគ្រប់ជ្រុងជ្រោយនោះទេ តែអាចជាព័ត៌មានសសម្រាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្រាវជ្រាវបន្តបាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «បញ្ហាទាក់ទងទៅនឹងការអនុវត្តលើស ឧទាហរណ៍រឿងទៅទារភាស៊ីប្រជាពលរដ្ឋលក់កញ្ចែង ល្អី ពេលដែលរដ្ឋាភិបាលមិនឲ្យទារ អញ្ចឹងព័ត៌មានចេញតាមហ្វេសប៊ុកភ្លាម យើងឲ្យអាជ្ញាធរឆែកមើលភ្លាម ពិតឬអត់ បើពិតឈប់ភ្លាម អាហ្នឹងគឺជាការងារឧទាហរណ៍»។
ក្នុងឱកាសនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានខិតខំដោះស្រាយបញ្ហា នៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ក្រោយពីទទួលបានព័ត៌មានចេញពីបណ្ដាញសង្គមនានា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ