Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការតាក់តែងវិញ្ញាសាសម្រាប់ប្រឡងប្រជែង​ជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡងប្រជែង បាន​ចុះ​ពិនិត្យ​សកម្មភាព​តាក់តែង​វិញ្ញាសា​របស់​គណៈមេប្រយោគ នៃ​គណៈកម្មការ​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា នា​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​មករា ឆ្នាំ ២០២៤ នេះ នៅ​មណ្ឌល​ប្រឡង​វិញ្ញាសាសរសេរ ស្ថិត​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​នេះ គណៈកម្មការ​មេ​ប្រយោគ កំពុង​ដំណើរការ​រៀបចំ និង​តាក់តែង​វិញ្ញាសា​សម្រាប់​បេក្ខជន​ប្រឡងប្រជែង​យ៉ាង​សស្រាក់សស្រាំ និង​ដោយ​សម្ងាត់​ពី​សាស្ត្រាចារ្យ​ជំនាញ ក្រោម​ការ​សង្កេត​ការណ៍​ពី​តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តំណាង​សាកលវិទ្យាល័យ​នានា និង​សាធារណជន​ដែល​បាន​ចុះឈ្មោះ​សម្រាប់​ការ​ប្រឡង​នា​រសៀល​នេះ ក្នុង​ថ្ងៃ​តែមួយ។

សូម​បញ្ជាក់​ថា វិញ្ញាសា​កំពុង​តាក់តែង​មាន​ចំនួន ៣ រួមមាន ៖ ១.វិញ្ញាសា​វប្បធម៌​ទូទៅ ,២.​វិញ្ញាសា​ជីវវិទ្យា និង ៣.​វិញ្ញាសា​ភាសា​អង់គ្លេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម