ព័ត៌មានជាតិ
គោរពតាមអភិក្រម«ពង្រឹង ជាងពង្រីក»ក្រសួងស្ថាប័នចំនួន១២ បានកាត់បន្ថយអគ្គនាយកដ្ឋាន៣ និងនាយកដ្ឋាន២៦ និងការិយាល័យមួយចំនួនទៀត
ក្រសួងស្ថាប័នចំនួន១២ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលបានឆ្លងការវិភាគមុខងារ និងរចនាសម្ព័ន្ធដំណាក់កាលទី១ បានកាត់បន្ថយអគ្គនាយកដ្ឋានចំនួន៣ និងនាយកដ្ឋានចំនួន២៦ និងការិយាល័យមួយចំនួនទៀត។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តការងារឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា អភិក្រម និងវិធីសាស្រ្តក្នុងការធ្វើកំណែទម្រង់របស់ប្រទេសនីមួយៗ មានភាពខុសគ្នា អាស្រ័យលើបរិបទ និងភាពចាំបាច់រៀងៗខ្លួន ក្នុងនោះ សម្រាប់កម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវអភិក្រម “ពង្រឹងជាជាងពង្រីក” ដោយមិនពង្រីកលើសពីអ្វីដែលកំពុងមាន ហើយពង្រឹងអ្វីដែលមានស្រាប់ និងកែសម្រួលមួយចំនួនឱ្យបានសមស្រប។

ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងដូច្នេះ៖«ជាក់ស្តែង ចំពោះការរៀបចំរចនាសម្ព័ន្ធឡើងវិញ, ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នមួយចំនួន (សរុប ១២ ក្រសួងស្ថាប័ន គិតត្រឹមបច្ចុប្បន្ន) មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានកាត់បន្ថយអគ្គនាយកដ្ឋាន ចំនួន ៣ និងនាយកដ្ឋាន ចំនួន ២៦ និងការិយាល័យមួយចំនួនទៀត ហើយធនធានមនុស្សរបស់ក្រសួងក៏មិនមានកំណើននោះទេ តែទទួលបានការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារ។»។

សម្ដេច ហ៊ុន ម៉ាណែត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្ដីណែនាំស្ដីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន។ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន គឺដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមមួយចំនួនដែលក្រសួង ស្ថាប័ន កំពុងជួបប្រទះ ភាពមិនច្បាស់លាស់ ឬការត្រួតជាន់គ្នានៃមុខងារ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួង ស្ថាប័ន និងដើម្បីលើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានចុះទៅវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នលើក្រសួងស្ថាប័នចំនួន៣២។
តាមរយៈការអនុវត្តអភិក្រម «ពង្រឹងជាជាងពង្រីក» បម្រែបម្រួលឥណទានបៀវត្សធៀបនឹងឆ្នាំ២០២៥ ឥណទានបៀវត្សក្រសួងមុខងារសាធារណៈឆ្នាំ២០២៦ បរិមាណថយចុះ។ នេះបើតាមការបញ្ជាក់របស់លោក ហាស់ ប៊ុនថ្ថន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ក្នុងបទបង្ហាញធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា ម្សិលមិញ។ លោក បន្ថែមថា ក្នុងនីតិកាលទី៧ នេះ សុខុមាលភាពមន្រ្តីត្រូវបានលើកកម្ពស់យ៉ាងខ្លាំង ហើយក៏មានការបង្កបរិយាកាសស្និទ្ធស្នាល និងភាពជាបងប្អូនកាន់តែកក់ក្តៅរវាងថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ៗរូប៕


-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


