កីឡា
ជួបមេកីឡាជិះសេះអន្តរជាតិ លោក ថោង ខុន ពិនិត្យលទ្ធភាពកីឡានេះចូលកីឡាយុវជនអាស៊ីនៅកម្ពុជា
នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអនុញ្ញាតឲ្យលោក Ingmar DE VOS ប្រធានសហព័ន្ធកីឡាជិះសេះអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

នៅក្នុងជំនួបនេះ លោក ថោង ខុន ទេសរដ្ឋមន្ត្រីដែលទទួលបន្ទុកអភិវឌ្ឍកីឡាបានផ្តោតសំខាន់លើកិច្ចការសំខាន់២ជាមួយលោក Ingmar DE VOS។ ទី១ ការផ្តោតសំខាន់លើការប្រកួតកីឡាជិះសេះនៅក្នុងតំបន់នាពេលខាងមុខ ជាពិសេសពិនិត្យលទ្ធភាពនៃការដាក់បញ្ចូលកីឡាជិះសេះនៅក្នុងកីឡាយុវជនអាស៊ី (Asian Youth Games) ដែលប្រទេសកម្ពុជាទទួលធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៩។ កិច្ចការនេះទាមទារឲ្យម្ចាស់ផ្ទះកម្ពុជា និងសហព័ន្ធកីឡាជិះសេះអន្តរជាតិធ្វើការងារឲ្យម៉ត់ចត់ជាមួយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី “OCA”។

ទី២ លោក ថោង ខុន បានស្នើសុំការគាំទ្រពីសហព័ន្ធកីឡាជិះសេះអន្តរជាតិ លើការអភិវឌ្ឍធនធានអត្តពលិក ធនធានបច្ចេកទេស-ជំនាញថែទាំសេះ និងការសាងសង់ទីលានប្រកបតាមស្តង់ដាអន្តរជាតិ ដើម្បីស្នើសុំរាជរដ្ឋាភិបាលកម្ពុជាក្នុងការពិនិត្យលទ្ធភាពបញ្ចូលប្រភេទកីឡាជិះសេះក្នុងការប្រកួតកីឡាយុវជនកម្រិតអាស៊ីនៅកម្ពុជា។

ជាមួយគ្នានេះ លោក ថោង ខុន បានថ្លែងអំណរគុណដល់ សហព័ន្ធកីឡាជិះសេះអន្តរជាតិ ដែលបានឧបត្ថម្ភគាំទ្រគម្រោង “កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ក្មេងស្រីក្រីក្រ” របស់សហព័ន្ធលើការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញអ្នកថែទាំសេះនៅកម្ពុជា ដែលគម្រោងនេះពិតជា មានសារៈសំខាន់សម្រាប់សហព័ន្ធក្នុងការបណ្តុះបណ្តាលអ្នកថែទាំសេះប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងទិសដៅបន្តជំរុញអភិវឌ្ឍកីឡាជិះសេះនៅកម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតឱ្យប្រតិភូសហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


