Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជាប់ក្នុងចំណោមប្រទេស មានខ្យល់ពុល គ្រោះថ្នាក់បំផុត លើពិភពលោក

បានផុស

នៅ

ប៉ុន្មានខែកន្លងមកនេះ ប្រទេសថៃបានញាំញីយ៉ាងខ្លាំងដោយសារបញ្ហាបរិកាសកខ្វក់ ហើយបើយោងតាមការចុះផ្សាយរបស់ The Nation ដោយដកស្រង់ទិន្នន័យពីសន្ទស្សន៍គុណភាពខ្យល់ IQAir បានបង្ហាញថា ថៃ ជាប់លេខ២០ ក្នុងចំណោមប្រទេសមានកម្រិតខ្យល់ពុល គ្រោះថ្នាក់បំផុតលើពិភពលោក គិតត្រឹមថ្ងៃអង្គារទី៣០ខែមករា។

(រូបថត៖ Panther Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមទិន្នន័យ កំហាប់ភាគល្អិត PM2.5 នៅទីក្រុងបាងកក បានឈានដល់ ១៣២មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលជាកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ចំណែកនៅ ឈៀងម៉ៃ វិញ PM2.5 បានលោតដល់ ១៦៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប រីឯ ខនកេន ឡើងដល់ ១៥៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

ដោយសារតែបញ្ហាដ៏ធ្ងន់ធ្ងរបែបនេះហើយ ទើបរាជរដ្ឋាភិបាលថៃ ចាត់វិធានការដើម្បីដោះស្រាយស្ថានការណ៍ ដែលវិធានការទាំងនោះមានដូចជា៖ ហាមឃាត់ការដុតកាកសំណល់កសិកម្ម បង្ក្រាបការកាប់ឈើខុសច្បាប់ និងលើកទឹកចិត្តឲ្យប្រជាជន ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងរថយន្តអគ្គិសនី។

(រូបថត៖ EPA)

យ៉ាងណាក្តី រដ្ឋាភិបាលថៃ ក៏ចាំបាច់ត្រូវធ្វើការជាមួយបណ្តាក្រុមហ៊ុននិងស្ថាប័ននានាផងដែរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហានេះ និងជំរុញពួកគេឲ្យចាត់វិធានការ កាត់បន្ថយការបំភាយឧស្ម័ន។

លើសពីនេះ ថៃ បានចេញសារដាស់តឿនសុខភាពដល់ប្រជាជនដែលរស់នៅតាមតំបន់មានខ្យល់ពុលកម្រិតខ្ពស់ ដោយណែនាំពួកគេឲ្យចៀសវាងធ្វើសកម្មភាពនៅខាងក្រៅផ្ទះ ជាពិសេសចំពោះអ្នកមានបញ្ហាផ្លូវដង្ហើម ត្រូវពាក់ម៉ាសពេលចេញទៅក្រៅ បិទបង្អួចផ្ទះ និងប្រើម៉ាស៊ីនបន្សុទ្ធខ្យល់តាមដែលអាចធ្វើទៅបាន។

មិនមែនជារឿងតូចឡើយ, PM2.5 គឺជាប្រភេទនៃការបំពុលបរិយាកាស ដែលបង្កគ្រោះថ្នាក់ជាពិសេសដល់សុខភាពមនុស្ស។ វាអាចបណ្តាលឲ្យមានបញ្ហាផ្លូវដង្ហើម កើតជំងឺបេះដូង និងថែមទាំងមហារីកទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខ្យល់ពុលគ្រោះថ្នាក់ បក់មកដល់ខេត្តថៃ ជាប់កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣០ នាទីutes មុន

ទីតាំង​ជាង៩០កន្លែង ត្រូវបានសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ១ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម១ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ពិនិត្យវឌ្ឍនភាព​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​ខេត្ត​ប៉ៃលិន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៨ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម