ព័ត៌មានអន្ដរជាតិ
ដឹងឫសគល់នៃសោកនាដកម្មយន្តហោះ ២ គ្រឿងបុកគ្នាស្លាប់មនុស្ស ៥ នាក់នៅ ជប៉ុន កាលពីខែមុន
ហេតុការណ៍ផ្ទុះឆេះយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ដែលបានបុកជាមួយយន្តហោះឆ្មាំឆ្នេរសមុទ្រប្រភេទ De Havilland Dash-8 នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូកាលពីមួយខែមុន គឺផ្ដើមចេញពីបញ្ហាម៉ាស៊ីនផ្នែកខាងឆ្វេងរបស់យន្តហោះ JAL ។ នេះបើយោងតាមការរាយការណ៍ដោយទូរទស្សន៍ NHK នៅថ្ងៃទី២ ខែកុម្ភៈនេះ ។

យន្តហោះទាំងពីរគ្រឿងបានផ្ទុះឆេះ បន្ទាប់ពីយន្តហោះ Airbus A350 របស់ក្រុមហ៊ុន Japan Airlines បានរត់បុកជាមួយយន្តហោះឆ្មាំសមុទ្រជប៉ុន អំឡុងពេលចុះចតនៅលើផ្លូវរត់កាលពីថ្ងៃទី២ ខែមករាដែលបណ្ដាលឲ្យមនុស្ស ៥ នាក់ស្លាប់ និង ១៥ នាក់រងរបួស ខណៈក្រុមអ្នកពន្លត់អគ្គិភ័យដែលបញ្ជូនទៅកន្លែងកើតហេតុបានបញ្ជាក់ថា ពួកគេប្រទះឃើញអណ្ដាតភ្លើងកំពុងឆេះរាលចេញពីជុំវិញម៉ាស៊ីនខាងឆ្វេងនៃយន្តហោះ JAL ។
នៅពេលនោះ រថយន្តពន្លត់អគ្គិភ័យប្រមាណជា ៣ គ្រឿងដែលប្រុងជើងការនៅព្រលានយន្តហោះ បានបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះនៅស្លាបឆ្វេងរបស់យន្តហោះ ប៉ុន្តែភ្លើងឆេះកាន់តែសន្ធោរសន្ធៅ និងរាលដាលដល់តួយន្តហោះទាំងមូលតែម្ដង ។

ទន្ទឹមនោះ ៥ នាទី បន្ទាប់ពីហេតុការណ៍នេះ អ្នកពន្លត់អគ្គិភ័យក៏បានប្រាប់អ្នកដំណើរឲ្យជម្លៀសចេញពីយន្តហោះ ខណៈក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសជប៉ុន ក៏កំពុងពិនិត្យមើលពីប្រតិបត្តិការជម្លៀសមនុស្ស ៣៧៩ នាក់ចេញពីយន្តហោះ ក៏ដូចជាដើមចមនៃភ្លើងឆេះផងដែរ ។
អាជ្ញាធរជប៉ុនបញ្ជាក់ថា មែនទែនទៅ យន្តហោះ Airbus A350 គឺត្រូវបានអនុញ្ញាតឲ្យចុះចតនៅព្រលានយន្តហោះ Haneda ពីសំណាក់អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ក៏ប៉ុន្តែសម្រាប់យន្តហោះឆ្មាំសមុទ្ររបស់ជប៉ុនប្រភេទ De Havilland Dash-8 គឺមិនមានសញ្ញាអនុញ្ញាតឲ្យចេញដំណើរ ឬក៏ហោះឡើងនោះទេ ទើបបណ្ដាលឲ្យយន្តហោះទាំងពីរគ្រឿងបុកគ្នាផ្ទុះឆេះនៅលើផ្លូវរត់បែបនេះ ។

យន្តហោឆ្មាំសមុទ្រជប៉ុនគ្រោងនឹងហោះផ្តល់ជំនួយទៅកាន់តំបន់ដែលត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាក្នុងកម្រិត ៧.៦ រ៉ិចទ័រនៅថ្ងៃបើកទំព័រឆ្នាំថ្មី ប៉ុន្តែផ្ទុយទៅវិញ យន្តហោះមិនទាន់ទាំងនឹងហោះផ្ដល់ជំនួយសង្គ្រោះជីវិតមនុស្សផង បែរជារត់ទៅបុកទៅមួយយន្តហោះ Airbus A350 ដែលហោះមកចុះចត ។
គួរបញ្ជាក់ថា យន្តហោះ Airbus បានផ្ទុះឆាបឆេះនៅលើផ្លូវរត់អស់រយៈពេលជាង ៦ ម៉ោង ខណៈភ្លាមៗនោះអាជ្ញាធរអាកាសចរណ៍ត្រូវបង្ខំចិត្តលុបចោលជើងហោះហើរទាំងក្នុងប្រទេស និងជើងហោះហើរអន្តរជាតិ ដោយជំនួសមកវិញនូវជើងហោះហើរសង្គ្រោះបន្ទាន់ និងតាមសេវារថភ្លើងល្បឿនលឿនដើម្បីកាត់បន្ថយការកកស្ទះ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ចិន មិនប្រែចិត្តគាំទ្រ រុស្ស៊ី លើវិបត្តិនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


