Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ២០០ នាក់ ប្រមូលផ្ដុំគ្នាបិទផ្លូវ អះអាងថា ចាញ់បោកក្រុមហ៊ុនប៊្រីលាន ស៊ី ធី​

បានផុស

នៅ

ពលរដ្ឋប្រមាណជា ២០០ នាក់ នៅព្រឹកថ្ងៃទី ១២​ ខែកុម្ភៈឆ្នាំ២០២៤ ​​មកពីបណ្តា​ខេត្តផ្សេងៗ​ដែល​អះអាងថា ចាញ់​បោក​អ្នកស្រីឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុនប៊្រីលាន ស៊ី ធី បាននាំ​គ្នា​បិទផ្លូវ ទាមទារសុំឲ្យម្ចាស់ក្រុមហ៊ុនចេញ​មក​ដោះស្រាយ ករណីការដាក់លុយបាន​ការប្រាក់ច្រើន និងផ្ទះល្វែងទិញភ្លាម ចំណេញភ្លាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពលរដ្ឋលើកឡើងថា ពួកគាត់ខ្លះធ្វើដំណើរតាមរថយន្តតាក់ស៊ី ខ្លះរថយន្តផ្ទាល់ខ្លួន បានមកជួបជុំគ្នា​នៅក្នុងក្រុមហ៊ុនប៊្រី លាន ស៊ីធី ផ្ទះល្វែង និងចងការប្រាក់ ដើម្បីឲ្យអ្នកស្រីឧកញ៉ា ឡេង ចាន់ណា ចេញមកដោះស្រាយចំពោះមុខអតិថិជន។

​ពលរដ្ឋបន្តថា ពួកគាត់បានយកលុយមកដាក់ឲ្យទៅក្រុមហ៊ុន ដែលមានអ្នកខ្លះ ២ម៉ឺនដុល្លារ រហួត​ទៅ៥ម៉ឺនដុល្លារ គេនឹងឲ្យការប្រាក់ខ្ពស់ ក្នុង១ម៉ឺនដុល្លារ បានចំនួន ៤០០ ដុល្លារ នៃការប្រាក់ ការ​ប្រាក់​ទាំងអស់នោះឋិតថេរបានត្រឹមរយៈពេល៣​ខែគត់ ក្រៅពីនោះបានត្រឹមសន្យាពីក្រុមហ៊ុន តែប៉ុណ្ណោះ។

​រហូតពួកគាត់ទ្រាំលែងបាន ដោយបំណុលតគ្នា ធនាគារគេចេះតែសង្កត់ និងគំរាមគំហែង​យកនេះ​យកនោះពីពួកគាត់ ការសន្យារបស់ក្រុមហ៊ុន មិនមានប្រសិទ្ធភាព ទើបពួកគាត់នាំគ្នាមកក្រុមហ៊ុន​ដើម្បីឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនដោះស្រាយតាមកិច្ចសន្យា។

​ពាក់ព័ន្ធនឹងករណីនេះ ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌ឱ្យពួកគាត់ផង ព្រោះ​ពួកគាត់កំពុងតែមានទុក្ខយ៉ាងធ្ងន់។​

​នៅរសៀលថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ២០២៤នេះ កម្ពុជាថ្មី មិនអាចសុំការពន្យល់ពីអ្នកស្រីឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុនប៊្រី លាន ស៊ី.ធី បានទេដោយពួកគាត់នាំគ្នាជិះឡាន​គេចចេញពីពល​រដ្ឋ​ក៏ដូចជាអាជ្ញាធរ។​

​សូមរម្លឹកថា កន្លងទៅគេឃើញបុគ្គលិក ជាអ្នកដើរគៀងគរ ផ្សព្វផ្សាយតាមលំនៅដ្ឋាន​បងប្អូនប្រជា​ពលរដ្ឋ មិនថាតាមក្រុង ខេត្ត ជនបទផងនោះទេ គឺគេសន្យាដាក់លុយនឹងបានការប្រាក់ខ្ពស់៕

អត្ថបទ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

កិច្ចសន្ទនាសន្តិសុខ Shangri-La រៀបចំឡើងនៅថ្ងៃនេះ បញ្ហាក្ដៅចំនួន ៣ នៅអាស៊ីនឹងលើកយកមកពិភាក្សា

សេដ្ឋកិច្ច២១ នាទី មុន

អតិរេក​ពាណិជ្ជកម្ម​វៀតណាម​ ឡើង​ដល់​ ៨ ប៊ីលាន​ដុល្លារ​ក្នុង​រយៈ​ពេល​៥​​ខែ​ឆ្នាំ​នេះ​

ព័ត៌មានជាតិ២៣ នាទី មុន

ក្នុងខែឧសភា អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជនសង្ស័យ៥រូបទៅតុលាការ ពីបទរំលោភអំណាច

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

កូរ៉េ​ខាង​ជើង បាញ់​មីស៊ីល​ខ្នាត​យក្ស​​១៨​គ្រាប់ ទុក​ជា​ការ​ព្រមាន​ដល់​ក្រុង​សេអ៊ូល

សេដ្ឋកិច្ច៣៥ នាទី មុន

កម្ពុជា-ឥណ្ឌានឹងដាក់ឱ្យដំណើការនៃការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធបាគងនៅខែមិថុនា

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ១៨ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៨ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

វប្បធម៌ ជំនឿ២០ ម៉ោង មុន

សាស្ត្រាចារ្យ ព្រឿង ឈៀង៖ ចាស់កុំមាក់ងាយក្មេង ឯក្មេងកុំបោះបង់ចោលចាស់

សេចក្ដីជូនដំណឹង១៥ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

Sokha Hotels

ព័ត៌មានពេញនិយម