ព័ត៌មានជាតិ
Yeo’s Cambodia ចែកអាំងប៉ាវ និង តែត្រជាក់ ឈីងប៉ូលាំង ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន
ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន Yeo’s Cambodia បានរៀបចំកម្មវិធីសប្បាយៗ ជាបន្តបន្ទាប់ ដោយបានចែកនូវអាំងប៉ាវ ហេងហេង ឆ្នាំថ្មី និង តែត្រជាក់ ឈីងប៉ូលាំង ជាមួយរចនាបថ នៃកំប៉ុងប្រកបទៅដោយភាពទាក់ទាញ និងទាន់សម័យ ជាពិសេសរចនាឡើងជារូបនាគ និងមានផ្ទៃកំប៉ុងពណ៌ក្រហម ដែលជានិមិត្តរូបតំណាងឱ្យ សេចក្តីរីករាយ ការជួបជុំ ភាពរឹងមាំ ភាពជោគជ័យ និងសំណាងល្អ ដល់ប្រជាជនកម្ពុជា។

កម្មវិធីសប្បាយៗ នេះ បានរៀបចំធ្វើឡើងនៅតាមទីកន្លែងកម្សាន្តនានា នៅទូទាំងរាជធានីភ្នំពេញ ក្នុងនោះមានដូចជា ភោជនីយដ្ឋាន ហាងមីហឹរ ហាងស៊ុបស៊ីឆ័ន ហាងសាច់អាំង និងផ្សារអាហារពេលរាត្រី ជាដើម។

តាមការបញ្ជាក់ពីក្រុមហ៊ុន Yeo’s Cambodia បានឲ្យដឹងថា ការជ្រើសរើសយក តែត្រជាក់ ឈីងប៉ូលាំង មកចែកជួនប្រជាជនកម្ពុជានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នេះ មិនត្រឹមតែជានិមិត្តរូបតំណាងឱ្យសេចក្តីរីករាយ ការជួបជុំ ភាពរឹងមាំ ភាពជោគជ័យ និងសំណាងល្អ ប៉ុណ្ណោះនោះទេ ថែមទាំងជាប្រភេទភេសជ្ជៈ តែរុក្ខជាតិ ចម្រាញ់ចេញពី រុក្ខជាតិបុរាណចិនជាច្រើនមុខ ជួយបន្ថយកម្ដៅក្នុងរាងកាយ កាត់បន្ថយភាពតានតឹង និងភាពនឿយហត់ ហើយត្រូវគ្នាបំផុតសម្រាប់ការញ៉ាំជាមួយសាច់អាំង អាហារហឹរៗ ឬស៊ុបក្ដៅៗជាដើម ដែលជួយបង្កើនរសជាតិអាហារមួយកម្រិតថែមទៀត។

ក្នុងនាមជានិមិត្តរូប នៃភេសជ្ជៈដែលនាំមកនូវសុខភាព តែត្រជាក់ ឈីងប៉ូលាំង គឺជាភេសជ្ជៈ ស័ក្ដិសមបំផុតសម្រាប់លោកអ្នកនាំយកជូនអ្នកមានគុណ ប្រើប្រាស់ក្នុងកម្មវិធីជួបជុំនានា និងសកម្មភាពកម្សាន្តផ្សេងៗ ផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ Yeo’s Cambodia នឹងរៀបចំកម្មវិធីសប្បាយជាច្រើន និងច្រើនជាងនេះថែមទៀត ដើម្បីអបអរទេវតាឆ្នាំថ្មី ឆ្នាំរោង ជាមួយប្រជាជនកម្ពុជា។ សូមកុំភ្លេចតាមដានបណ្តាញសង្គមរបស់ ក្រុមហ៊ុន Yeo’s Cambodia ដើម្បីទទួលបានព័ត៌មានបន្ថែម។

អំពីក្រុមហ៊ុន Yeo’s Cambodia
ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD ឬត្រូវបានស្គាល់ថា Yeo’s Cambodia គឺជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Yeo Hiap Seng Ltd. ដែលមានអាយុកាលជាង ១២០ ឆ្នាំមកហើយ។ ក្រុមហ៊ុន Yeo’s Cambodia បានបើកដំណើរការនៅក្នុងឆ្នាំ ២០១៣ ហើយបានរីកចម្រើនក្លាយជាម៉ាកយីហោភេសជ្ជៈអាស៊ី (Asian Soft Drink) ឈាន មុខគេនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួន នៅពេលដែលបានជាប់ជាជម្រើសទីមួយ ក្នុងចំណោមប្រភេទភេសជ្ជៈអាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើទិន្នន័យរបស់ Kantar Research ក្នុងខែមីនា ឆ្នាំ ២០២១។ Yeo’s ប្តេជ្ញាចិត្តក្នុងការផ្តល់ជូនដល់អតិថិជននាពេលបច្ចុប្បន្ននូវផលិតផលដែលប្រកបដោយគុណភាពខ្ពស់ ផ្ដល់នូវសុខភាពល្អ និងប្រកបដោយភាពច្នៃប្រឌិតដ៏រស់រវើក៕


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


