ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា ឆ្នាំ ២០២៤នេះ ជាឆ្នាំពង្រឹងក្រសួង-ស្ថាប័ន និងកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង
ជាថ្មីម្ដងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ឆ្នាំ ២០២៤នេះ ជាឆ្នាំដែលត្រូវពង្រឹងក្រសួង-ស្ថាប័នទាំងអស់ ពិសេសទៅលើការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង។

នៅក្នុងពិធីបិទសន្និបាតក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈនេះ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពង្រឹងក្រសួង-ស្ថាប័ន ក៏ដូចជាការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង គឺដើម្បីកុំឲ្យមានភាពចន្លោះប្រហោង ឬកន្លែងខ្លះមានចំនួនលើសលប់។
ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា «ហើយផ្ទៃក្នុងដូចគ្នា ជួនកាលយើងពិនិត្យមើលឡើងវិញ វាយតម្លៃឡើងវិញ ជាពិសេសឆ្នាំ ២០២៤នេះ ដែលខ្ញុំថា យកជាឆ្នាំពង្រឹងស្ថាប័នទាំងមូល…គ្រប់ក្រសួង-ស្ថាប័ន ឲ្យកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង អញ្ចឹងត្រូវមើលរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងយន្តការរបស់រដ្ឋាភិបាល ក្នុងក្របខណ្ឌអន្តរក្រសួង អន្តរស្ថាប័នផង បើមិនអញ្ចឹងទេយើងនៅតែ បានន័យថា កន្លែងខ្លះគរច្រើនពេក កន្លែងខ្លះចន្លោះប្រហោង»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រសិនបើមិនមានការពង្រឹងក្រសួង-ស្ថាប័ន និងកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងទេនោះ នឹងមិនទទួលបានប្រសិទ្ធភាពការងារល្អនោះទេ។ «ហើយបើអញ្ចឹងប្រសិទ្ធភាពអត់មាន កន្លែងជាន់ក៏ជាន់ច្រើន កន្លែងខ្លះអត់សូវមាន…អត់ដឹងអ្នកណាទទួលខុសត្រូវ»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


