ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍៖ ស្រឡាញ់ពិត ថែជីវិតចាកពីមេរោគអេដស៍
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវដល់យុវជននៅថ្ងៃទិវានៃក្តីស្រឡាញ់ ត្រូវចេះស្រឡាញ់ខ្លួនឯង និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ដោយលើកឡើងថា៖”ស្រឡាញ់ពិត ថែជីវិតចាកពីមេរោគអេដស៍”។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ជាពិសេស យុវវ័យបាននិយមយកថ្ងៃទី១៤ ខែកុម្ភៈ ជា“ទិវានៃក្ដីស្រឡាញ់” និងយកថ្ងៃនេះ បង្ហាញនូវមនោសញ្ចេតនាសេចក្តីស្នេហារហូតដល់អាចមានសកម្មភាពរួមភេទដែលប្រាសចាកនូវប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងអាចប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថែមទាំងបានបញ្ជាក់ទៀតថា គិតមកដល់ពេលបច្ចុប្បន្ននេះ ប្រជាជនគន្លឹះនៃការឆ្លងរីករាលដាលមេរោគអេដស៍នៅកំពុងបន្តកើតមាន ជាពិសេស ក្រុមយុវវ័យបុរសរួមភេទជាមួយបុរស។
តាមការប៉ាន់ប្រមាណនៅឆ្នាំ២០២៣ អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧ ៦០០០នាក់ ក្នុងនោះ អ្នកឆ្លងមេរោគអេដស៍ថ្មីមានប្រមាណ ១ ៤០០នាក់ នៅក្នុងមួយឆ្នាំ ឬប្រមាណ ៤នាក់ នៅក្នុងមួយថ្ងៃ។ ក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ថ្មីប្រមាណ ៤២ភាគរយ គឺជាយុវវ័យដែលមានអាយុពី១៥-២៤ឆ្នាំ។
ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានស្នើឱ្យយុវជនចេះប្រើប្រាស់“ទិវានៃក្តីស្រឡាញ់” ទៅជាការស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ ស្រឡាញ់បងប្អូន ស្រឡាញ់ញាតិមិត្ត ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់វប្បធម៌ប្រពៃណីដូនតាខ្មែរដ៏ផូរផង់៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


