Connect with us

ព័ត៌មានជាតិ

និស្សិតកសិកម្មខ្មែរ១រូប បង្ហាញក្ដីសោកស្ដាយដែលបាត់បង់ឱកាសសិក្សានៅអ៊ីស្រាអែលព្រោះតែសង្គ្រាម

បានផុស

នៅ

និស្សិតកសិកម្មរបស់កម្ពុជា ដែលទៅបំពេញកម្មសិក្សាការងារនៅប្រទេសអ៉ីស្រាអែល លោក សោម ភិរុណ បានរៀបរាប់បង្ហាញក្ដីសោកស្ដាយថា សង្គ្រាមដែលបង្កឡើងដោយក្រុមហាម៉ាស និងអ៉ីស្រាអែល បានបំផ្លាញក្ដីស្រមៃរបស់ខ្លួន ដែលចង់យកជំនាញ និងចំណេះមកអភិវឌ្ឍន៍ប្រទេសពាក់កណ្ដាលទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ភិរុណ បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នារសៀលថ្ងៃទី១៦ ខែកុម្ភៈ នេះ ដូច្នេះថា “សែនស្ដាយជំនាញនេះណាស់ ដោយសារតែសង្គ្រាមធ្វើឱ្យខ្ញុំបាត់ឱកាសនេះ យកជំនាញ និងចំណេះមកអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងវិញ

ទន្ទឹមនឹងការសម្ដែងការសោកស្ដាយ ព្រោះតែធ្លាប់ជួបស្ថានការណ៍ដ៏អាក្រក់ស្ទើរតែឆក់អាយុជីវិតនៅលើទឹកដីអ៉ីស្រាអែល និងបំផ្លាញក្ដីស្រមៃរបស់ខ្លួន នាពេលនេះ ជាពេលដែលត្រឡប់មកប្រទេសកម្ពុជាដែលពោរពេញដោយសន្តិភាពវិញ លោក សោម ភិរុណ បានបង្ហាញការតាំងចិត្តថា នឹងនៅតែតស៊ូឡើងវិញ មិនចុះចាញ់ឡើយ ដរាបណាជីវិតនៅតែមាន។ លោក សោម ភិរុណ សរសេរអះអាងបែបនេះ “តែខ្ញុំមិនចុះចាញ់ទេ មានជីវិតនៅតែតស៊ូ”

គួររំឮក សង្គ្រាមរវាងក្រុមហាម៉ាស និងអ៉ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣​ ហើយបន្តមកដល់ពេលបច្ចុប្បន្ន។  សង្គ្រាមនេះ មិនត្រឹមតែបង្កផលប៉ះពាល់ និងឆក់យកជីវិតក្រុមហាម៉ាស និងអ៉ីស្រាអែលតែប៉ុណ្ណោះទេ ពោលសង្គ្រាមនេះ ក៏បានឆក់ជីវិតនិស្សិតម្នាក់ខ្មែរឈ្មោះ ចាន់ ឧត្ដម ជាកូនអ្នកខេត្តកណ្ដាលដែរ។

ក្រោយឆ្លងកាត់ស្ថានភាពជីវិតរស់នៅក្នុងប្រទេសជឿនលឿន តែជួបហេតុការណ៍សង្គ្រាម គ្មានសន្តិភាពគួរឱ្យភ័យខ្លាចកន្លងមក លោក សោម ភិរុណ ក៏បានផ្ដាំផ្ញើតាមបណ្ដាញសង្គមហ្វេសប៊ុកថា    ថ្វីត្បិតតែការរស់នៅកម្ពុជា ជាប្រទេសដែលមិនទាន់រីកចម្រើនដូចប្រទេសដទៃក៏ពិតមែន តែពលរដ្ឋបានរស់នៅក្នុងម្លប់នៃសន្តិភាពគ្មានការភ័យខ្លាច៕

អត្ថបទ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម