Connect with us

ព័ត៌មានអន្ដរជាតិ

Elon Musk ថា ពេលនេះអ្នកជំងឺដែលដាក់បន្ទះឈីបក្នុងខួរក្បាល អាចបញ្ជា Mouse កុំព្យូទ័រ តាមរយៈការគិត

បានផុស

នៅ

មហាសេដ្ឋី​បច្ចេកវិទ្យា​អាមេរិកលោក​ Elon Musk កាលពីពេល​ថ្មី​ៗ​នេះបាន​អះ​អាង​ថា អ្នក​​ជំងឺ​ដែល​ទទួល​ការ​សាក​ល្បង​ពិសោធន៍​ដោយ​​បញ្ចូល​​បន្ទះ​ឈីប​ចូលទៅក្នុងខួរ​ក្បាល​ ពេល​នេះ​អាច​បញ្ជា​លើ​ Mouse កុំព្យូទ័​រ​ឲ្យ​មាន​ចលនា​​​បាន​ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​ការ​គិត​ប៉ុណ្ណោះ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ពី NHK មហា​សេដ្ឋី​​ Elon Musk បាន​​ឲ្យ​ដឹង​កាលពី​​ខែ​មករា​កន្លង​ទៅ​ថា លោក​បាន​ចូល​រួម​ទុន​​ក្រុមហ៊ុន​​ថ្មី​​មួយ​ឈ្មោះ​ Neuralink ដែល​​អនុវត្ត​ការ​បញ្ចូល​បន្ទះ​ឈីប​ទៅ​ក្នុង​ខួរ​ក្បាល​ជា​លើក​ដំបូង ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​​កន្លង​ទៅ នៅ​ក្នុង​កម្មវិធី​​បច្ចេក​វិទ្យា​អនឡាញ​​មួយ លោក​បាន​ប្រកាស​ថា “អ្នក​ជំងឺ​ដែល​​បាន​​​​ពិសោធ​​ហើយ​នោះ គឺ​មាន​សុខភាព​​វិល​​​ត្រលប់​មក​​​​ភាព​ប្រក្រតី​​ជា​ធម្មតា​​ ​និងពុំ​មាន​បញ្ហា​​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ឡើយ ហើយ​ថែម​ទាំង​អាច​បញ្ជា​លើ​ Mouse ឲ្យ​មាន​​ចលនា​នៅ​លើស្រ្កីនកុំព្យូទ័រ ដោយ​គ្រាន់​តែ​គេ​គិត​តែ​ប៉ុណ្ណោះ​” ។ លោក Musk ក៏​បាន​បន្ថែម​ថា ពេល​នេះ​ក្រុម​ស្រាវជ្រាវ​របស់​លោក​ក៏​កំពុង​​ព្យាយាម​​សម្រេច​ឲ្យ​បាន​នូវ​ប៊ូតុង​ដែល​អាច​ចុច​បាន​តាម​រយៈ​ការ​​គិត​នោះ​ផង​ដែរ​ ។

ដោយ​ឡែក​ ប្រភព​ព័ត៌មាន​នៃ​សហរដ្ឋអាមេរិក​ជា​ច្រើន​ពុំ​ទាន់​មាន​បង្ហាញ​នូវ​វីដេអូ​ ឬ​ព័ស្តុតាង​មួយ​ចំនួន​ដើម្បី​បញ្ជាក់​​ករណី​ខាង​លើ​នេះ​នៅ​ឡើយ​ទេ​ ហើយ​ករណី​សិក្សា​​ពី​មជ្ឈដ្ឋាន​ផ្សេង​ទៀត​ដូច​ជា​ពី​មន្ទីរ​ពិសោធ​ន៍សិក្សា​នៃ​សាកលវិទ្យាល័យ​ផ្សេង​ៗ​ ក៏​ពុំ​ទាន់​អាច​សន្និដ្ឋាន​រួច​រាល់​ពី​ករណី​នេះ​ដូចគ្នា ​។

ស្របពេលជាមួយគ្នានេះ បណ្តា​សាកលវិទ្យាល័យ និង​អាជីវកម្ម​មួយ​ចំនួន​កំពុង​សិក្សា​ស្រាវជ្រាវ​លើ​​ករណី​បច្ចេកវិទ្យា​ភ្ជាប់​ទៅ​នឹង​ខួរ​ក្បាល​​មនុស្ស​ ដើម្បី​សម្រួល​ឲ្យ​អ្នក​ដែល​មាន​ពិការ​ភាព​ផ្នែក​រូ​ប​រាង​កាយ​ អាច​បញ្ជា​ប្រើ​ប្រាស់​កុំព្យូទ័រ​បាន​តាម​រយៈ​ការ​គិតផងដែរ ​។

គួរ​រំឭក​ដែរ​ថា កាល​ពី​ឆ្នាំ​ ២០២៣ ​កន្លង​ទៅ ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្រ្ត​មួយ​នៅ​សហរដ្ឋអាមេរិក​ក៏​បាន​ផ្សាយ​អំពី​ការ​សិក្សា​ពិសោធ​​ន៍សាក​ល្បង​មួយផងដែរ​ ដែល​​ដាក់​នូវ​វត្ថុ​​បច្ចេក​ទេ​ស​​អាច​​អាន​សារ​​សញ្ញា​ពី​បន្ទះ​តូច​មួយ​​ចាក់​ក្នុង​សរសៃ​ឈាម​មនុស្ស​ភ្ជាប់​ទំនាក់​ទំនង​នៅ​ក្នុង​ខួរ​ក្បាល ហើយ​របាយ​ការណ៍​ពិសោធ​ក៏​បាន​បង្ហាញ​លទ្ធផល​ដែរ​ថា រយៈ ១ ​ឆ្នាំ​ក្រោយ​តាម​ដាន​ពិនិត្យ​ គឺ​អ្នក​ជំងឺ​​ពិសោធ​ន៍ពុំ​មាន​បញ្ហា​សតិ​អ្វី​​នោះ​ឡើយ​៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ពលរដ្ឋប៉ាឡេស្ទីន៦៧នាក់ទៀតហើយ ត្រូវបាញ់សម្លាប់ ពេលសម្រុកទៅយកជំនួយនៅ ហ្គាហ្សា

សន្តិសុខសង្គម២៥ នាទីutes មុន

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេច​ឃុំ​ខ្លួនជនត្រូវចោទ៨នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

បច្ចេកវិទ្យា១២ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១៥ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

កីឡា២០ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម