Connect with us

ព័ត៌មានជាតិ

ទិវាជាតិវិទ្យាសាស្ត្រឆ្នាំនេះ​រៀបចំ ៣ ថ្ងៃ​ជាប់​គ្នា បំផុសចលនាសហគ្រាសចាប់​យក​វិទ្យាសាស្ត្រ​បង្កើនផលិតកម្ម

បានផុស

នៅ

ក្រសួងឧស្សាហកម្ម នឹងរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ពីថ្ងៃទី២៤ ដល់ ២៦ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤ នឹងប្រារពធ្វើឡើង​ក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងគោលដៅបំផុសចលនាឱ្យសហគ្រាសធុនតូច និង មធ្យមកម្ពុជាចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនផលិតកម្ម និងផលិតភាពរបស់ខ្លួន និងពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤ នឹងមានកម្មវិធីសំខាន់ៗចំនួន៥ ដូចខាងក្រោម៖

(១) ពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល
(២) ពិព័រណ៍វិទ្យាសាស្ត្រ
(៣) វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា
(៤) ពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម និង
(៥) កម្មវិធីពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យសាធារណៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម