ព័ត៌មានជាតិ
ប្រាក់ពិន័យអ្នកគេចវេះមិនធ្វើចត្តាឡីស័កកើនឡើងគុណ នឹង៥
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មី ដោយបង្កើនថវិកាពិន័យទៅលើអ្នកដែលគេចវេះ មិនព្រមធ្វើចត្តាឡីស័ក ពី១ លានរៀល (១.០០០.000)ដល់ ៥ លានរៀល (៥.០០០.000)។
តាមអនុក្រឹត្យចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ស្ដីពីវិធានការ សុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១ លានរៀល(១.០០០.០០០) ទៅ ៥ លានរៀល(៥.០០០.០០០) រៀល និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។
ចំណែកឯ ជនណាដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយ ចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០ លានរៀល(១០.០០០.០០០) ទៅ ៥០លានរៀល(៥០.០០០.០០០)។
អនុក្រឹត្យថ្មីនេះ កើតមានឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសយកវិធានការផ្លូវច្បាប់មកអនុវត្តចំពោះជនណាដែលគេចវេះមិនព្រមធ្វើចត្តាឡីស័កនឹងត្រូវបន្ថែមទណ្ឌកម្មពិន័យប្រាក់ធ្ងន់ធ្ងរជាងមុន ដែលពេលមុនច្រើនបំផុតត្រឹមតែ១លានរៀល។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិធានការនេះនឹងជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ខណៈដែលមានករណីគេចវេះកាន់តែច្រើនកើតមានឡើង ដែលធ្លាប់មានពលករលួចឆ្លងដែនចូលមកហើយត្រូវជួបគ្រោះថ្នាក់ដោយសារផ្ទុះមីនដាច់ជើងជាគំរូ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញបទបញ្ជាឲ្យអនុវត្តឲ្យបានត្រឹមត្រូវនូវអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ ការឆ្លើយតបការរីករាលដាលជាអន្តរជាតិ ជំងឺតាមច្រកចេញ-ចូល។
កន្លងមកមានអ្នកធ្វើដំណើរតាមជើងហោះហើរដែលមានអ្នកដំណើរឆ្លងជំងឺកូវីដ ១៩ មួយចំនួនបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក។
កាលពីខែកក្កដា ឆ្នាំមុន ស្ដ្រីខ្មែរអាមេរិកាំងម្នាក់បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងក្រុងភ្នំពេញរត់ទៅខេត្តកំពង់ចាម ហើយត្រូវបានពិន័យប្រាក់ ១ លានរៀល ចំណែកមានពលករមួយចំនួន បានគេចវេះដែរហើយត្រូវតម្រូវឲ្យធ្វើចត្តាឡីស័កឡើងវិញ។
កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ បុរសជនជាតិខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងសម្រាប់ធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយក្នុងខណ្ឌចំការមន។
ក្រោយពេលរកឃើញនេះ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ទៅធ្វើតេស្តម្តងទៀត និងបានបញ្ជូនគាត់ទៅកាន់មណ្ឌលចត្តាឡីស័កព្រែកព្នៅ ដើម្បីធ្វើចត្តាឡីស័កឡើងវិញរយៈពេល១៤ថ្ងៃ៕








-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


