ព័ត៌មានជាតិ
ល្មើសច្បាប់ចរាចរណ៍ញឹក ប៉ូលិសដកពិន្ទុពីបណ្ណបើកបរអស់ ត្រូវធ្វើម៉េច?
បណ្ណបើកបរសម្រាប់បុគ្គលម្នាក់ គឺមានពិន្ទុសរុប១២ពិន្ទុ ប្រសិនបើល្មើសនឹងច្បាប់ចរាចរណ៍ញឹកញាប់ នគរបាលចរាចរណ៍ដកពិន្ទុអស់ អ្នកបើកបរមិនមានសិទ្ធិក្នុងការបើកបរទៀតនោះទេ។
ឆ្លើយតបនឹងលក្ខខណ្ឌថា តើត្រូវធ្វើដូចម្តេចដើម្បីអាចមានសិទ្ធិបើកបរវិញបាន? លោក ឈួន វ៉ុន អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានពន្យល់ថា អ្នកបើកបរត្រូវតែរៀនទ្រឹស្តីច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ នៅឯក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីទទួលបានពិន្ទុឡើងវិញ។

បើតាមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ ការរៀនពីទ្រឹស្តីនៃច្បាប់ចរាចរណ៍ផ្លូវគោក មានរយៈពេល២ថ្ងៃ ដើម្បីប្រឡងយកពិន្ទុ ដោយការប្រឡងម្តងទទួលបាន ៤ពិន្ទុ។ សម្រាប់ការប្រឡងយកពិន្ទុនេះ អាចរៀនច្រើនលើក និងប្រឡងច្រើនសារបាន ប៉ុន្តែអាចធ្វើបានក្នុងគម្លាត ៦ខែម្តងប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានចាប់ផ្តើមអនុវត្តសាកល្បងកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។ ការអនុវត្តសាកល្បងនេះមានរយៈពេល៤ខែ គឺចាប់ពី
ថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានអនុវត្ត ។

ការដាក់ឱ្យដំណើរការកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានជាអតិបរមា ក៏ដូចជាការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕
អត្ថបទ៖ សុធាវី


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


