ព័ត៌មានជាតិ
អង្គការ យូនីសេហ្វ ហាមធ្វើរឿង៣យ៉ាងចំពោះកុមារក្នុងកំឡុងពេលអាកាសធាតុក្តៅខ្លាំង
អង្គការ យូនីសេហ្វ បានណែនាំដល់មាតាបិតា និងអាណាព្យាបាលកុមារមិនត្រូវធ្វើរឿង៣យ៉ាងចំពោះកុមារនៅក្នុងកំឡុងពេលអាកាសធាតុក្តៅខ្លាំងឡើយ ព្រោះអាចធ្វើឱ្យកុមារប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។

យោងតាមការបង្ហាញពីរបៀបជួយការពារកុមារពីអាកាសធាតុក្តៅខ្លាំងរបស់អង្គការ យូនីសេហ្វ បានឱ្យដឹងថា រឿង៣ ដែលមិនគួរធ្វើចំពោះកុមារក្នុងកំឡុងពេលអាកាសធាតុក្តៅខ្លាំងរួមមាន ទី១. កុំផ្តល់ថ្នាំដល់ទារក ដោយមិនបានពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើពួកគេមានអាការៈឡើងកម្ដៅ។ ទី២.កុំទុកទារក និងកុមារក្នុងកន្លែងបិទជិតដោយគ្មានខ្យល់ចេញចូល ដូចជារថយន្ត ឬបន្ទប់ដែលមានបង្អួចបិទជិត និងទី៣.កុំទុកឱ្យកុមារលេងនៅខាងក្រៅយូរពេកនៅពេលអាកា
សធាតុក្តៅ និងមិនបាននៅមើលពួកគេ។ ឱ្យពួកគេសម្រាករៀងរាល់៣០នាទីម្តង នៅពេលហាត់ប្រាណ ឬលេងនៅខាងក្រៅ។ ការហាត់ប្រាណ ឬលេងក្រោមសីតុណ្ហភាពក្តៅ អាចនាំឱ្យបាត់បង់ជាតិទឹក និងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ អង្គការយូនីសេហ្វ បានណែនាំឱ្យអនុវត្តរឿងគួរធ្វើចំនួន៣យ៉ាងផងដែរក្នុងនោះរួមមានទី១.ពិនិត្យកូនៗរបស់អ្នកឱ្យបានទៀងទាត់ ប្រសិនបើពួកគេស្រេកទឹក បែកញើស មានអារម្មណ៍ក្តៅ ក្អួត មាត់ស្ងួត និងស្អិត ឬឈឺក្បាលជាដើម។ ប្រសិនបើកូនរបស់អ្នកមានអាការៈមិនស្រួល ក្តៅខ្លួនខ្លាំង វិលមុខ ឬដកដង្ហើមញាប់ សូមយកពួកគេទៅមន្ទីរពេទ្យជាបន្ទាន់។ ទី២.ឱ្យកូនរបស់អ្នកស្លៀកពាក់ខោអាវរលុង វាអាចជួយការពារ ការរលាកដោយកម្ដៅ និងឡើងកម្ដៅបាន។ និងទី៣.ពិនិត្យមើលថា កូនរបស់អ្នកញ៉ាំទឹកបានគ្រប់គ្រាន់ហើយឬនៅ។ ពួកគេប្រហែលជាមិនដឹងថា
ការខ្វះជាតិទឹក និងការឡើងកម្ដៅក្នុងខ្លួន មានអារម្មណ៍បែបណានោះទេ។

សូមបំបៅកូនក្រោមអាយុ ៦ ខែ ដោយទឹកដោះម្តាយតែមួយមុខគត់។ ម្តាយដែលបំបៅដោះកូនគួរតែទទួលទានទឹកឱ្យបានច្រើនព្រោះការខ្វះជាតិទឹកអាចប៉ះពាល់ដល់ការផលិតទឹកដោះ។ កុមារដែលមានអាយុចាប់ពី ៦ ខែឡើងគួរញ៉ាំទឹកឱ្យបានទៀងទាត់ក្នុងមួយថ្ងៃ។
យោងតាមការព្យាកររបស់ក្រសួងធនធានទឹកនិងឧត្តុនិយម បានឱ្យដឹងថា ចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភាឆ្នាំ២០២៤ នេះ សីតុណ្ហភាពនៅប្រទេសកម្ពុជានឹងមានកម្តៅកើនឡើងជាបន្តបន្ទាប់ពី៣៨រហូតដល់ជាង៤០អង្សាសេ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ