Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​ វៀតណាម ត្រូវប៉ូលិសចាប់ខ្លួន ពីបទឆបោកប្រាក់៣២ម៉ឺនដុល្លារ ជាថ្នូរនាំទៅរៀននៅអាមេរិក

បានផុស

នៅ

យោងតាមការចុះផ្សាយពីកាសែតវៀតណាម vnexpress កាលថ្ងៃទី ២៥ ខែមីនា ដោយបញ្ចាក់ថា ស្ត្រីម្នាក់នៅទីក្រុងហូជីមិញ រងការចោទប្រកាន់ពីបទបោកបញ្ឆោតបុរសម្នាក់ចំនួន ៨ ពាន់លានដុង (៣២៣,០៨២ ដុល្លារ) បន្ទាប់ពីបានសន្យាថា នឹងជួយគាត់បានទៅសិក្សានៅបរទេស។

ស្រ្តីដែលជាជនឆបោកមានឈ្មោះថា Nguyen Phuong Thanh អាយុ ៣៦ឆ្នាំ ត្រូវបានប៉ូលិសទីក្រុងហូជីមិញ ចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ពីបទទទួលបានទ្រព្យសម្បត្តិដោយការក្លែងបន្លំ​ ក្នុងពេលដែលមនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ ក៏​កំពុង​ត្រូវ​បាន​ប៉ូលិស​ស៊ើបអង្កេត​ផង​ដែរ​ សម្រាប់​ការ​ជួយ​បុរសដែលជាជនរងគ្រោះឈ្មោះ Thanh ។

យ៉ាងណាក្ដី ដោយផ្អែកតាមការស៊ើបអង្កេតមួយបានបង្ហាញថា Thanh បានស្គាល់ជនសង្ស័យ Ngoc មកពីទីក្រុងហាណូយជាច្រើនឆ្នាំមុន។ នៅឆ្នាំ ២០១៧ Thanh បានទៅជួប Ngoc ក្រោយដឹងថា នាងមានទំនាក់ទំនងជាមួយស្ថានកុងស៊ុលសហរដ្ឋអាមេរិក ហើយថានាងអាចជួយគាត់ឲ្យទៅសិក្សានៅសហរដ្ឋអាមេរិក។

បន្ទាប់មក គ្រួសាររបស់លោក Ngoc បានធ្វើការផ្ទេរប្រាក់ចំនួនពីរជាប្រាក់ដុងវៀតណាម និងប្រាក់ដុល្លារអាមេរិកទៅកាន់ Thanh ដែលសរុបជាទឹកប្រាក់ប្រហែល ៣២៣,0០៨២ ដុល្លារ ដើម្បីរ៉ាប់រងការចំណាយទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានកន្លងផុតទៅអស់រយៈពេលជាយូរ ជនរងគ្រោះនៅតែមិនបានទទួលទិដ្ឋាការសម្រាប់ការសិក្សានៅបរទេសទើបសម្រេចទៅជួបជនសង្ស័យដើម្បីសួរថា តើមានអ្វីកើតឡើង។ ប៉ុន្តែនាងបាន​ផ្តល់​លេស​ផ្សេងៗ​ដល់​គាត់ ​មុន​ពេល​កាត់​ផ្តាច់​ទំនាក់ទំនងលែងឲ្យទាក់ទងបានដល់សព្វថ្ងៃ។

យ៉ាងណាមិញ បន្ទាប់ពីធ្វើការស៊ើបអង្កេតយ៉ាងលម្អិត ប៉ូលិសបាននិយាយថា ជនសង្ស័យ Thanh មិនមានទំនាក់ទំនងជាមួយស្ថានកុងស៊ុលសហរដ្ឋអាមេរិកទេ ហើយមិនអាចធ្វើនីតិវិធីអនុញ្ញាតឲ្យនរណាម្នាក់ទៅសិក្សានៅបរទេសតាមការសន្យានោះទេ។​

ទន្ទឹមនោះទៀតសោត ជនសង្ស័យបាន​ប្រើ​លុយ​ទាំង​អស់​ដែល​គ្រួសារ​ខាងរងគ្រោះ​ផ្តល់​ឲ្យនាង​ក្នុង​គោលបំណង​ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ នៅ​ពេល​ប៉ូលិស​បាន​ស្នើ​សុំ​ការ​សហការ​ពី​នាង ស្រ្តីជាជនឆបោកប្រាក់រូបនេះបាន​បង្ហាញ​សញ្ញា​ព្យាយាម​រត់​ចេញ។ ​ក្រោយមកទើបប៉ូលិសចាប់នាងបាន និងនាំកាន់ប៉ុស៍ដើម្បីសាកសួរពីនាងបន្ថែមទៀតផងដែរ៕

ជនសង្ស័យ Thanh
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម