សន្តិសុខសង្គម
កម្លាំងនគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមឆបោកបន្លំជាភ្នាក់ងារធនាគារ លួចលុយពីគណនីអតិថិជន
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនក្រុមជនសង្ស័យដែលធ្វើសកម្មភាពឆបោកតាមបច្ចេកវិទ្យា ដោយបន្លំខ្លួនជាភ្នាក់ងារធនាគារ អេស៊ីលីដា ដើម្បីលួចយកប្រាក់ពីគណនីអតិថិជន។



សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ ជនសង្ស័យ បានទាក់ទងទៅជនរងគ្រោះ ដោយអះអាងថា ខ្លួនជាបុគ្គលិកធនាគារ អេស៊ីលីដា និងបានឲ្យជនរងគ្រោះធ្វើបច្ចុប្បន្នភាពគណនី ដោយស្នើសុំព័ត៌មានផ្ទាល់ខ្លួនពាក់ព័ន្ធនឹងគណនី។ ក្រោយមក នៅវេលាម៉ោងប្រហែល ៥ ល្ងាច ថ្ងៃដដែល ជនរងគ្រោះ បានពិនិត្យគណនីរបស់ខ្លួន ហើយបានឃើញថា ប្រាក់ក្នុងគណនីត្រូវបានដកអស់ ខណៈដែលលេខទូរស័ព្ទ និងគណនី ត្រូវបានគេគ្រប់គ្រងយកទៅប្រើប្រាស់។


ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ជាវ វិបុល ព្រមទាំងលោកឧត្តមសេនីយ៍ត្រី លន់ ចាន់ផាគែន អនុប្រធាននាយកដ្ឋាន កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវយ៉ាងសកម្ម រហូតកំណត់មុខសញ្ញាជនសង្ស័យ និងស្នើសុំដីកាបញ្ជាឲ្យចូលខ្លួន។ លទ្ធផល នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ១០ យប់ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ រួមមាន៖ ១.ឈ្មោះ សៀម ដាណែត ភេទប្រុស អាយុ ៤០ ឆ្នាំ។ ២.ឈ្មោះ ខុន ប្រុសពេជ្រ ភេទប្រុស អាយុ ២៥ ឆ្នាំ។ ៣.ឈ្មោះ សាត វណ្ណី ភេទប្រុស អាយុ ៣០ ឆ្នាំ។



តាមការសារភាពរបស់ជនសង្ស័យ បានបង្ហាញថា ពួកគេបានប្រើល្បិចបញ្ចូលលេខទូរស័ព្ទរបស់ជនរងគ្រោះទៅក្នុងកម្មវិធីធនាគារ ដើម្បីទទួលបានលេខសម្ងាត់ OTP ៦ ខ្ទង់។ បន្ទាប់មក ពួកគេបានបោកបញ្ឆោតជនរងគ្រោះឲ្យយកលេខសម្ងាត់នោះទៅគុណនឹង ៦ ហើយចែកនឹង ១០០ និងផ្ញើលទ្ធផលទៅពួកគេ។ ជនសង្ស័យបានយកលទ្ធផលនោះទៅគណនាវិញ ដើម្បីស្វែងរកលេខ OTP ដើម ហើយប្រើប្រាស់ដើម្បីចូលគ្រប់គ្រងគណនី និងដកប្រាក់។
សមត្ថកិច្ចបញ្ជាក់ថា ក្រុមជនសង្ស័យនេះ គឺជាមុខសញ្ញាចាស់ ដែលធ្លាប់បោកប្រាស់ជនរងគ្រោះជាច្រើនករណី បណ្ដាលឲ្យបាត់បង់ប្រាក់សរុបជាច្រើនម៉ឺនដុល្លារ។ ពួកគេតែងតែជួលបន្ទប់ខុនដូរសម្រាប់ស្នាក់នៅ និងប្រព្រឹត្តបទល្មើស ដោយបង្កើតបរិយាកាសស្ងប់ស្ងាត់ ដូចជាក្នុងធនាគារ ដើម្បីបង្កើនភាពជឿជាក់ពីជនរងគ្រោះ។
បច្ចុប្បន្ន កម្លាំងនគរបាល កំពុងបន្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


