ព័ត៌មានអន្ដរជាតិ
មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត
ចាប់តាំងពីការកត់ត្រានាឆ្នាំ ២០១៤ មកមានជនចំណាកស្រុកជាង ៦៣,០០០ នាក់បានស្លាប់បាត់បង់ជីវិត ឬបាត់ខ្លួន ខណៈឆ្នាំ ២០២៣ គឺជាឆ្នាំដែលមានចំនួនជនចំណាកស្រុកស្លាប់ច្រើនបំផុត ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២៧ ខែមីនា ។

ជាងមួយទសវត្សរ៍មុន មានការស្លាប់របស់ជនចំណាកស្រុក និងជនភៀសខ្លួន ៦០០ នាក់នៅក្នុងការលិចកប៉ាល់មេឌីទែរ៉ាណេនៅជិតឆ្នេរសមុទ្រអ៊ីតាលីបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ហើយចាប់តាំងពីនោះមកបានជំរុញឲ្យទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិចាប់ផ្តើមកត់ត្រាចំនួនមនុស្សស្លាប់ ឬបាត់ខ្លួន នៅពេលពួកគេរត់គេចពីជម្លោះ ការធ្វើទុក្ខបុកម្នេញ ឬភាពក្រីក្រទៅប្រទេសផ្សេងទៀត ។
រដ្ឋាភិបាលជុំវិញពិភពលោកបានសន្យាម្តងហើយម្តងទៀតក្នុងការជួយសង្គ្រោះជីវិតជនចំណាកស្រុក និងប្រយុទ្ធប្រឆាំងអ្នករត់ពន្ធ ក៏ដូចជារឹតបន្តឹងតាមព្រំដែនជាដើម ប៉ុន្តែ ១០ ឆ្នាំមកនេះ របាយការណ៍របស់អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM ) ដែលកត់ត្រាលើអ្នកជនចំណាកស្រុកបាត់ខ្លួន ពេលធ្វើចំណាកស្រុក បានកើនឡើងជាលំដាប់ ។

ខណៈជិត ៦០ ភាគរយនៃការស្លាប់ដែលត្រូវបានកត់ត្រាដោយ IOM ក្នុងទសវត្សរ៍ចុងក្រោយ គឺទាក់ទងទៅនឹងការលង់ទឹក ខណៈសមុទ្រមេឌីទែរ៉ាណេ គឺជាផ្នូរជនចំណាកស្រុកដ៏ធំបំផុតរបស់ពិភពលោក ដែលមានអ្នកស្លាប់ច្រើនជាង ២៨,០០០ នាក់ត្រូវបានកត់ត្រាក្នុងទសវត្សរ៍ចុងក្រោយនេះ ។
គួរបញ្ជាក់ថា គម្រោង Missing Migrants Project របស់អឺរ៉ុបបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៤ ក្នុងគោលបំណងមានការអាណិតអាសូរចំពោះទុក្ខលំបាកនៃជនចំណាកស្រុក ហើយរដ្ឋាភិបាលអ៊ីតាលីបានចាប់ផ្តើមកម្មវិធី “Mare Nostrum” ដែលជាបេសកកម្មស្វែងរក និងជួយសង្គ្រោះដល់ជីវិតមនុស្សរាប់ពាន់នាក់ ប៉ុន្តែកម្មវិធីនេះមិនស្ថិតស្ថេរទេ ហើយបេសកកម្មស្វែងរក និងជួយសង្គ្រោះនៅអឺរ៉ុបត្រូវបានកាត់បន្ថយជាលំដាប់ បន្ទាប់ពីមានការភ័យខ្លាចថា កម្មវិធីនេះនឹងលើកទឹកចិត្តអ្នករត់ពន្ធឲ្យដាក់មុខព្រួញកាន់តែខ្លាំងនៅលើទូកជនចំណាកស្រុក ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


