Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ជាឱកាសបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូសកល

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នឹងក្លាយជាឱកាសដ៏មានសក្តានុពលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងដៃគូសកល ដែលកម្ពុជា ជាចំណុចស្នូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ។ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ធ្វើឡើង​ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយ​បរិយាប័ន្ន»។

ជាកត់សម្គាល់ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុច​ស្នូល និងលើក យកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាព និងថាមពលកកើតឡើងវិញរបស់អាស៊ាន​ កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និងការប្រើប្រាស់​បច្ចេក​វិទ្យា ដើម្បីកំណើនប្រកបដោយបរិយាប័ន្ន ជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកមូលបទនៃកិច្ចប្រជុំពេលនេះ គឺជារបៀបវារៈដ៏មានសារសំខាន់ចំពេលវេលា ក្នុងបរិបទបច្ចុប្បន្ន និងប្រកបដោយមហិច្ឆិតា។ សម្ដេចធិបតី បានជំរុញឱ្យតួអង្គពាក់ព័ន្ធទាំងអស់ គប្បីទាញយកស្ថាន ភាពនេះ ដើម្បីពង្រឹងភាពជាដៃគូ លើកស្ទួយការជឿនលឿននៃបច្ចេកវិទ្យា និងជំរុញសហគមន៍អាស៊ានឱ្យកាន់តែមានវិបុលភាព និងសមធម៌។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងក្ដីរីករាយ និងកត់សម្គាល់ឃើញថា តាមរយៈរបៀបវារៈនៃកិច្ចប្រជុំកំពូលនេះ នឹងពិភាក្សាស៊ីជម្រៅលើបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងតំបន់អាស៊ាន ដោយសម្ដេច បញ្ជាក់ថា ប្រធានបទដែលបានជ្រើស រើសនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការយល់ដឹងស៊ីជម្រៅអំពីគោលការណ៍ណែនាំរបស់អាស៊ាន ការអភិវឌ្ឍថ្មីៗ និងទីតាំងជាយុទ្ធសាស្រ្តរបស់កម្ពុជា។

សម្ដេចនាយករដ្ឋមន្រ្តី ជឿជាក់ថា ការជួបជុំថ្ងៃនេះ មានសក្តានុពលក្នុងការបង្កើតជាកាតាលីករបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិអាស៊ាន និងដៃគូសកលរបស់តំបន់អាស៊ាន។ សម្ដេច ថា តាមរយៈកិច្ចសហប្រតិបត្តិការបែបនេះ អាចបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាពរួម និងអនាគតសេដ្ឋកិច្ចដែលមានភាពធន់ជាងមុនសម្រាប់គ្រប់ តួអង្គពាក់ព័ន្ធទាំងអស់។

បើតាមសម្ដេចធិបតី បច្ចុប្បន្ននេះ ជាមួយសមាជិកចំនួន១០ប្រទេស អាស៊ាន បានពង្រឹងជំហររបស់ខ្លួនក្នុងនាមជាកម្លាំងសេដ្ឋកិច្ចមួយក្នុងសកល ដែលមានកំណើនរឹងមាំ កម្លាំងពលកម្មពោរពេញដោយចីរភាព និងការខិតខំធ្វើសមាហរណកម្មជាលំដាប់ ហើយអាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ លើពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ១ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៥ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម