ព័ត៌មានជាតិ
ត្រីមាសទី ១ ឆ្នាំនេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ ជាង ៩០០ ករណី កើនឡើងជិត ៤០%
នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ជាង ៩០០ ករណី ដែលមានជនរងគ្រោះជាង ១ ពាន់នាក់ មានការកើនឡើងជិត ៤០% បើធៀបទៅនឹងត្រីមាសទី ១ ដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៣ មេសា នេះថា ត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩១៣ ករណី ដែលមានជនរងគ្រោះចំនួន ១ ០៦៥ នាក់ បុរស ៤៥៣ នាក់ ស្រី ៦១២ នាក់ ស្លាប់ ៣៩ នាក់ របួសធ្ងន់ ៣១៧ នាក់ និងរបួសស្រាល ៧០៩ នាក់ ធៀបទៅនឹងត្រីមាសទី ១ ឆ្នាំ ២០២៣ មានការកើនឡើង ៣៨% ដែលមានកម្មករមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦៦២ ករណី ដែលមានជនរងគ្រោះ ៧៣០ នាក់ បុរស ៣៣០ នាក់ និងស្រី ៤០០ នាក់ ក្នុងនោះស្លាប់ ២២ នាក់ របួសធ្ងន់ ២០៥ នាក់ និងរបួសស្រាល ៥០៣ នាក់។
លោករដ្ឋលេខាធិការ បានបន្តថា មានកត្តាសំខាន់ ៣ ដែលជំរុញឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងនោះរួមមាន កត្តាមនុស្ស យានយន្ត និងកត្តាផ្លូវ។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើងពីកត្តាមនុស្ស ដូចជាបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនប្រកាន់ស្តាំ មិនគោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ ការវ៉ាជែង និងការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង និងគ្រឿងញៀន។

គួរបញ្ជាក់ថា ឆ្នាំ ២០២៣ កន្លងទៅ មានកម្មករជួបគ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១៣ ៤៧៤ ករណី ដោយមានជនរងគ្រោះសរុប ១៤ ៣១២ នាក់ ស្រី ៧ ៣៩៨ នាក់ បើធៀបទៅនឹងឆ្នាំមុនឃើញថា មានការថយចុះប្រមាណ ៤%៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


