ព័ត៌មានជាតិ
លោកជា ចាន់តូ ប្រាប់ឯកអគ្គរដ្ឋទូតសិង្ហបុរីថា ស្ថានភាពសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជានៅតែល្អប្រសើរ
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានជម្រាបជួនលោក Michael Tan Keng Soing ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីថាស្ថានភាពសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជានៅតែបន្តមានប្រតិបត្តិការជាប្រក្រតី និងបានរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។

ថ្លែងនៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា មុនពេលដែលលោកនឹងបញ្ចប់អាណត្តិនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅថ្ងៃទី៣ វិច្ឆិកានេះ លោកជា ចាន់តូ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសិង្ហបុរី ក៏ដូចជាអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ក៏ដូចជា ធនាគារជាតិនៃកម្ពុជាក្នុងការអភិវឌ្ឍកសាងសមត្ថភាពរបស់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ការចែករំលែកបទពិសោធន៍ក្នុងវិស័យធនាគារ ក៏ដូចជាបានសហការរួមចំណែកក្នុងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុនៅកម្ពុជា។
លោក ទេសាភិបាល បានកោតសរសើរការរួមចំណែករបស់ ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាធនាគារកណ្ដាលទាំងពីរ ក្នុងរយៈពេលដែលលោកបានបំពេញបេសកកម្មនៅកម្ពុជា។

លោកMichael Tan Keng Soing បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ធនាគារជាតិនៃកម្ពុជា ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានបង្កលក្ខណៈអំណោយផលដល់ពាណិជ្ជកម្មនិងការវិនិយោគ នៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា នៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ សិង្ហបុរីបង្កើនការវិនិយោគគួរឲ្យកត់សម្គាល់ ក្នុងនោះ ភាគហ៊ុនដែលមានប្រភពមកពីសិង្ហបុរី រួមមាន នៅក្នុងធនាគារ ហ្វីលីព ភីអិលស៊ី និងធនាគារប្រៃសណីយ៍កម្ពុជា ដែលរួមចំណែកធ្វើឲ្យវិស័យធនាគារកាន់តែមានការរីកចម្រើន។
ចំពោះទំនាក់ទំនងទ្វេភាគីរវាងធនាគារកណ្ដាលទាំងពីរ ធនាគារជាតិនៃកម្ពុជាមានទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការលើវិស័យនានា។
កាលពីឆ្នាំ២០១៩ កន្លងទៅ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនវានុវត្តន៍ហិរញ្ញវត្ថុ ដែលធ្វើឡើងក្នុងគោលបំណងបង្កើតជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ ដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុក្នុងទីផ្សារ របស់សមីប្រទេស។

តាមរយៈអនុស្សរណៈនេះ ធនាគារកណ្តាលទាំងពីរអាចចែករំលែកព័ត៌មានស្តីពីនិន្នាការនិងការអភិវឌ្ឍទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំពុងរីកចម្រើន ក៏ដូចជាបទប្បញ្ញត្តិទាក់ទងនឹងនវានុវត្តន៍នៅក្នុងសេវាកម្មហិរញ្ញវត្ថុ។
លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា ដែលបានគាំទ្រការរៀបចំ Fintech Festival នៅប្រទេសសិង្ហបុរី និងបានអនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា ធ្វើជាវាគ្មិន តាមការអញ្ជើញរបស់សិង្ហបុរី ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ម្យ៉ាងទៀត លោក ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរនិងបង្ហាញនូវការគាំទ្រចំពោះគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា ដែលកន្លងមកទទួលបានជោគជ័យជាបន្តបន្ទាប់ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុនៅកម្ពុជា៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


