Connect with us

ព័ត៌មានជាតិ

មានតែច្រកព្រំដែនចំនួន ៥ ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យនាំចូលសាច់បង្កកពីបរទេស

បានផុស

នៅ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា មានមាត់ច្រកព្រំដែនចំនួន ៥ ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យនាំចូលសាច់បង្កកពីបរទេស។ ការបង្ហាញមាត់ច្រកនាំចូលសាច់បង្កកនេះត្រូវបានធ្វើឡើងស្របពេលដែលកម្ពុជាផ្អាកនាំចូលគ្រឿងក្នុងសត្វ និងបំណែកសាច់បង្កករយៈពេល៦ខែ ដែលបានចូលជាធរមានកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់វិស័យឯកជនពាក់ព័ន្ធ នូវវិធានការមួយចំនួនរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិ និងការកំណត់មាត់ច្រកសម្រាប់ការនាំចូលមុខទំនិញសាច់បង្កកមានតែមាត់ច្រកព្រំដែនចំនួន ៥ ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យនាំចូលសាច់បង្កក រួមមាន ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ច្រកទ្វារកំពង់ផែអន្តរជាតិរាជធានីភ្នំពេញ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិដូង។ ចំពោះការនាំចូលតាមមាត់ច្រកផ្សេងពីនេះ ត្រូវស្នើសុំការអនុញ្ញាតជាមុនពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មានក្រុមហ៊ុនចំនួន ២០ ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនមានគុណវុឌ្ឍិក្នុងការនាំចូលមុខទំនិញសាច់បង្កក។ ទោះជាយ៉ាងណាក៏ដោយ ចំពោះក្រុមហ៊ុនផ្សេងទៀតដែលមានបំណងនាំចូលមុខទំនិញនេះដែរ ត្រូវរៀបចំឃ្លាំងរក្សាសាច់បង្កករបស់ខ្លួនឱ្យបានសមស្របតាមលក្ខណៈបច្ចេកទេស និងត្រូវរួសរាន់ស្នើសុំមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីចុះពិនិត្យវាយតម្លៃលើគុណវុឌ្ឍិជាបន្តបន្ទាប់ទៀត។

ទន្ទឹមនេះ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានបញ្ជាក់ថា ការកំណត់គុណវុឌ្ឍិ និងការកំណត់មាត់ច្រកសម្រាប់ការនាំចូលសាច់បង្កកនេះ គឺជាវិធានការដោយឡែក បន្ថែមលើវិធានការនានាផ្សេងទៀត ជាពិសេសពាក់ព័ន្ធនឹងប្រព្រឹត្តកម្មហាមឃាត់ ឬជាប់កម្រិតកំណត់ តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម