ព័ត៌មានជាតិ
ទស្សនកិច្ចនៅស្វីស លោក ស សុខា បន្តស្វែងយល់ពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងលទ្ធិប្រជាធិបតេយ្យ
ឈានចូលថ្ងៃទីពីរនៃដំណើរទស្សនកិច្ច ពោល គឺនៅថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តដឹកនាំគណៈប្រតិភូស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋស្វីសក្នុងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់។

បទបង្ហាញស្ដីពីរបៀបរបបដំណើរការពហុកម្រិតនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ត្រូវបានឧទ្ទេសនាមដោយលោក Peter Schwendener ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុស្វីស ដែលបានពន្យល់អំពីប្រព័ន្ធពន្ធដារ និងការគ្រប់គ្រងដោយឯករាជ្យនៅកម្រិតថ្នាក់ទី៣ ការថ្លឹងថ្លែងចំពោះការផ្ដល់ហិរញ្ញវត្ថុស្មើគ្នានៅគ្រប់ថ្នាក់ ប្រព័ន្ធសមភាពហិរញ្ញវត្ថុ ផលប្រយោជន៍ និងបញ្ហាប្រឈមក្នុងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាដើម។

ចំណែក បទបង្ហាញស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋស្វីសក្នុងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ បានធ្វើឡើងក្រោមបទបង្ហាញរបស់លោកស្រីបណ្ឌិត Erika Schlappi និងលោកស្រី Eva Schamassmann។ ផ្អែក លើប្រធានបទនេះ គឺបានបញ្ជាក់ពីមធ្យោបាយនៃការចូលរួមរបស់សង្គមស៊ីវិលនៅក្នុងយន្តការលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ លទ្ធភាពរបស់អង្គការសង្គមស៊ីវិលក្នុងការបញ្ចុះបញ្ចូលទស្សនៈរបស់ខ្លួន និងបញ្ហាប្រឈម។

លើសពីនេះ លោក ស សុខា ក៏បានចូលរួមស្ដាប់បទបង្ហាញលើប្រធានបទនៃការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការពហុកម្រិតក្នុងវិស័យសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈផងដែរ។ ជុំវិញប្រធានបទនេះ លោក Daniel Bohne អគ្គលេខាធិការនៃសន្និបាតថ្នាក់ដឹកនាំនគរបាល បានចែករំលែកអំពីប្រព័ន្ធនយោបាយស្វីស កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងក្រុង ព្រមទាំងបញ្ហាប្រឈមក្នុងវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នាពេលបច្ចុប្បន្ន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


