ជីវិតកម្សាន្ដ
ផ្ទុះកក្រើកការសម្ដែងក្បាច់គុនល្បុក្កតោខ្មែរ ប៉ះនឹងគុនសាវលីញចិន លើទឹកដីអង្គរកម្ពុជា
គេសង្កេតឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok មានការចែករំលែកយ៉ាងព្រោងព្រានូវភាពដ៏អស្ចារ្យពុំធ្លាប់មាន គឺការសម្តែងក្បាច់គុនល្បុក្កតោរបស់ខ្មែរ ប៉ះនឹងគុនសាវលីញរបស់ចិន នៅលើទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា។

ការសម្ដែងដ៏រស់រវើកនៃក្បាច់គុនល្បុក្កតោរបស់ខ្មែរ និងក្បាច់គុនសាវលីញរបស់ចិន នៅលើទឹកដីអង្គរនេះ គឺបានសម្តែងយ៉ាងកក្រើក នាពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ។ យ៉ាងណាមិញ ក្បាច់គុនសាវលីញជានិមិត្តរូបមួយរបស់ប្រទេសចិន ហើយប្រជាជនចិនគ្រប់គ្នាបានស្រលាញ់ និងគាំទ្រជាខ្លាំង។
ជាការពិតព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមិនធ្លាប់កើតមាននេះ បានធ្វើឲ្យមហាជនគ្រប់មជ្ឈដ្ឋានផ្ទុះការចាប់អារម្មណ៍ និងគាំទ្រចំពោះការបង្កើតឲ្យមានការសម្តែងរួមគ្នារវាងក្បាច់គុនល្បុក្កតោខ្មែរ ប៉ះនឹងគុនសាវលីញចិន នៅលើទឹកដីអង្គរនៃប្រទេសកម្ពុជា លើសពីនេះប្រជាជនខ្មែរក៏មានមោទនៈភាពជាខ្លាំងបន្ទាប់ពីបានទស្សនាការសម្តែងនេះ។

យ៉ាងណាមិញ បន្ទាប់ពីការសម្តែងក្បាច់គុនទាំង ២រួមគ្នា (គុនល្បុក្កតោខ្មែរ នឹងគុនសាវលីញចិន) ភ្ជាប់ដោយភាពរស់រវើកនៅលើទឹកដីអង្គរវត្តនៃប្រទេសកម្ពុជាគេរំពឹងថានឹងក្លាយជាកម្លាំងចលករដ៏រឹងមាំមួយក្នុងការទាក់ ទាញទឹកចិត្តទេសចរចិនមកលេងកម្ពុជាកាន់តែច្រើនថែមទៀតនៅក្នុងឆ្នាំ២០២៤ នេះ៕
អត្ថបទ៖ ចាន់រ៉ា
រូបភាព៖ ក្រសួងទេសចរណ៍



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


