ព័ត៌មានអន្ដរជាតិ
ព្យុះកំបុតត្បូងក្នុងទីក្រុងនៅ ចិន សម្លាប់ទាំងមនុស្ស និងបំផ្លាញរោងចក្រជាង ១៤០
ខ្យល់ព្យុះកំបុតត្បូងបានវាយប្រហារទីក្រុងក្វាងចូវភាគខាងត្បូងប្រទេសចិនកាលពីចុងសប្ដាហ៍កន្លងទៅ ដោយក្នុងនោះបានសម្លាប់មនុស្ស ៥ នាក់ និងធ្វើឲ្យខូចខាតអគាររោងចក្រជាង ១៤០ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ។
យោងតាមក្រសួងឧតុនិយមចិនបាននិយាយថា ខ្យល់ព្យុះកំបុតត្បូងបានបោកបក់នៅម៉ោងប្រហែល ៣ រសៀលកាលពីថ្ងៃអាទិត្យនៅក្នុងសង្កាត់ Baiyun នៃទីក្រុងក្វាងចូវដែលជាទីប្រជុំជន និងជាមជ្ឈមណ្ឌលផលិតកម្មខ្នាតធំមួយនៅជិតទីក្រុងហុងកុង ។
អាជ្ញាធរបាននិយាយថា មនុស្ស ៣៣ នាក់ផ្សេងទៀតបានរងរបួស និងអគាររោងចក្រចំនួន ១៤១ ត្រូវបានខូចខាត ។ វីដេអូដែលបានបង្ហោះតាមអ៊ីនធឺណិតបានបង្ហាញឲ្យឃើញថា ពពកខ្មួលខ្មាញ់ ខ្យល់ព្យុះបោកបក់ និងកម្ទេចកម្ទីបក់បោកទៅមកលើអាកាស ។
អាជ្ញាធរក៏បានចេញការព្រមានអំពីខ្យល់ព្យុះកំបុតត្បូងដល់ផ្នែកផ្សេងទៀតនៃទីក្រុងក្វាងចូវផងដែរ ខណៈខ្យល់ព្យុះកំបុតត្បូងទី ២ ហាក់ដូចជាអាចបោកបក់មកកាន់ទីក្រុងនេះម្ដងទៀត ។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ព្យុះកំបុតត្បូងចំនួន ២ ក៏បានសម្លាប់មនុស្សចំនួន ១០ នាក់ផងដែរនៅក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


