ព័ត៌មានអន្ដរជាតិ
នាឡិកាមាស អ្នកដំណើរទីតានិកនិងជាសេដ្ឋីជំនួញ ដេញថ្លៃក្នុងតម្លៃ ១.៥ លានដុល្លារ
នាឡិកាមាសដែលរកឃើញនៅលើដងខ្លួនរបស់អ្នកដំណើរមានជាងគេបំផុតនៅលើកប៉ាល់ទីតានិច និងជាហាសេដ្ឋីជំនួញអាមេរិក ត្រូវបានដេញថ្លៃនៅប្រទេសអង់គ្លេសក្នុងតម្លៃ ១.១៧ លានផោន (១.៤៦លានដុល្លារ) កាលពីថ្ងៃសៅរ៍ទី២៧ ខែមេសា ឆ្នាំ២០២៤។

អ្នកដេញថ្លៃ Henry Aldridge & Son បាននិយាយថា វាគឺជាចំនួនកំណត់ត្រាសម្រាប់វត្ថុមួយ ដែលទាក់ទងនឹងគ្រោះមហន្តរាយដឹកជញ្ជូនដ៏ល្បីល្បាញក្នុងឆ្នាំ ១៩១២ ។ ជាមួយគ្នានេះដែរ អ្នកទិញអាមេរិកម្នាក់បានឈ្នះសង្រ្គាមដេញថ្លៃ ដោយបានបំបែកការប៉ាន់ប្រមាណមុនពេលលក់របស់អ្នកដេញថ្លៃចន្លោះពី ១០០,០០០ ផោន ទៅ ១៥០,០០០ ផោន។
នាឡិកាដែលឆ្លាក់អក្សរឈ្មោះ JJA ជារបស់មហាសេដ្ឋីជំនួញអាមេរិក John Jacob Astor។ លោកបានទទួលមរណភាពនៅអាយុ ៤៧ឆ្នាំ លើកប៉ាល់ទីតានិកដែលលិចនៅព្រឹកព្រលឹមនៃថ្ងៃទី ១៥ ខែមេសាឆ្នាំ ១៩១២ ។ នាពេលនោះ គាត់ត្រូវបានគេដាក់ឈ្មោះថា ជាបុរសដែលមានជាងគេបំផុតនៅលើពិភពលោកថែមទៀតផង។

មហាសេដ្ឋីជំនួញអាមេរិករូបនេះ បានស្លាប់បន្ទាប់ពីបានជួយប្រពន្ធរបស់គាត់ឈ្មោះ Madeleine នៅលើទូកសង្គ្រោះមួយ ហើយភរិយាបានរួចផុតពីគ្រោះមហន្តរាយ។ ចំណែកសាកសពរបស់លោក Astor ត្រូវបានរកឃើញមួយសប្តាហ៍ បន្ទាប់ពីគ្រោះមហន្តរាយ ដោយមាននាឡិការក្នុងចំណោមរបស់របរផ្ទាល់ខ្លួនរបស់គាត់នៅជាប់ខ្លួន។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ពីផ្ទះដេញថ្លៃបាននិយាយថា នាឡិកាមួយគ្រឿងនេះត្រូវបានស្តារឡើងវិញទាំងស្រុង បន្ទាប់ពីត្រូវបានប្រគល់ជូនក្រុមគ្រួសាររបស់វរសេនីយ៍ឯក Astor និងពាក់ដោយកូនប្រុសរបស់គាត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


