ព័ត៌មានជាតិ
ចិនផ្តល់អាហារូបករណ៍ ដល់មន្រ្តីក្រសួងយុត្តិធម៌ បន្តការសិក្សានៅសាកលវិទ្យាល័យប្រទេសចិន
កម្មវិធីអាហារូបករណ៍ MOFCOM របស់ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ដល់ថ្នាក់ដឹងនាំ ក៏ដូចជាមន្ត្រីចំណុះឱ្យក្រសួងយុត្តិធម៌ សិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្ដោតលើមុខជំនាញសិក្សាសរុបចំនួន ៣៨ នៅក្នុងសាកលវិទ្យាល័យចំនួន ៣៣ នៅសាធារណរដ្ឋប្រជាមានិតចិន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា កម្មវិធីអាហារូបករណ៍ MOFCOM បង្កើតឡើងដោយក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន គឺដើម្បីពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការ រវាងសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសនានា ក៏ដូចជាដើម្បីអភិវឌ្ឍន៍សមត្ថភាពសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
កម្មវិធីអាហារូបករណ៍នេះ គាំទ្រជាចម្បងលើកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល ១ ឆ្នាំ ទៅ ២ ឆ្នាំ ឬកម្មវិធីសិក្សាថ្នាក់បណ្ឌិតសិក្សារយៈពេល ៣ ឆ្នាំ លើមុខជំនាញសិក្សាសរុបចំនួន ៣៨ នៅក្នុង សាកលវិទ្យាល័យចំនួន ៣៣ នៃសាធារណរដ្ឋប្រជាមានិតចិន។

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


