ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ បញ្ចេញលុយជិត ៩០០លានដុល្លារ សម្រាប់ជំនួយសង្គ្រោះការរញ្ជួយដី
កញ្ចប់ថវិកាចំនួន ៨៧៨លានដុល្លារ ត្រូវបានរដ្ឋាភិបាលតៃវ៉ាន់សម្រេចអនុម័តហើយ ដើម្បីធ្វើជាជំនួយសង្គ្រោះក្រោយកើតមានការរញ្ជួយដីដ៏ធ្ងន់ធ្ងរ កាលពីខែមេសាកន្លងទៅ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៧នាក់ និងបានបំផ្លិចបំផ្លាញហេដ្ឋរចនាសម្ព័ន្ធអស់ជាច្រើន។ ការអនុម័តនេះ ធ្វើឡើងនៅថ្ងៃទី២ ខែឧសភា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។

គ្រោះរញ្ជួយដីកម្រិត៧,៤វិចទ័រ បានវាយប្រហារកោះតៃវ៉ាន់ កាលពីថ្ងៃទី៣ ខែមេសា ដោយមានមនុស្សច្រើនជាង ១ ១០០នាក់បានរងរបួស និងមានការបាក់រលំដីជាច្រើនកន្លែង បណ្ដាលឲ្យខូចខាតផ្លូវ និងសំណង់អគារមួយចំនួន។
គណៈរដ្ឋមន្ត្រីតៃវ៉ាន់ បានប្រកាសថា កញ្ចប់ជំនួយនេះ នឹងជួយកសាងប្រទេស និងសកម្មភាពពាណិជ្ជកម្មឡើងវិញ។ ក្នុងនោះ ប្រាក់ចំនួនជាង ៥៦៧លានដុល្លារ នឹងត្រូវយកទៅប្រើសម្រាប់ការជួសជុលនិងកសាងឡើងវិញនូវបរិក្ខារសាធារណៈ ខណៈដែលប្រមាណ ១៨០លានដុល្លារ សម្រាប់ជំនួយខូចខាតផ្ទះឯកជនរបស់ប្រជាពលរដ្ឋ ហើយជាង ១២៥លានដុល្លារ សម្រាប់ហិរញ្ញប្បទានស្ដារឡើងវិញនូវផ្នែកឧស្សាហកម្ម។ នៅសល់ខ្ទង់ ៦លានដុល្លារ នឹងត្រូវប្រើក្នុងកម្មវិធីជំនួយការងារ និងការឧបត្ថម្ភធនធានារ៉ាប់រងផ្សេងៗ។

គួររំឭកថា ការរញ្ជួយដីនៅតៃវ៉ាន់លើកនេះ គឺជាគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតមួយ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧,៧វិចទ័រ កាលពីឆ្នាំ១៩៩៩ ដែលបណ្ដាលឲ្យមនុស្សស្លាប់ប្រមាណ ២ ៤០០នាក់ ហើយបានក្លាយជាសោកនាដកម្មគ្រោះធម្មជាតិដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកោះតៃវ៉ាន់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


