ព័ត៌មានជាតិ
ទោះកំពុងជួបវិបត្តិកូវីដ-១៩ ក៏កម្ពុជាប្រឹងប្រែងទប់ស្កាត់និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានថ្លែងបន្ថែមថា ទោះជាប្រទេសយើង ក៏ដូចជាប្រទេសផ្សេងទៀតក្នុងពិភពលោក កំពុង ជួបប្រទះវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ក្តី ក៏ទៅអនាគតប្រទេសយើងពិតជាអាចជម្នះបាន ជាពិសេសខេត្តសៀមរាបនេះ។

ក្រោមការខិតខំទប់ស្កាត់ការរាលដាល ជំងឺកូវីដ តាមមធ្យោបាយជាច្រើន និង ជួយស្តារហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនក្នុងខេត្តនេះ ជាពិសេស ផ្លូវសរុបទាំង៣៨ខ្សែ ដែលមានប្រវែងសរុប ជាង ១០៨ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក និងគ្រោងសាងសង់រយៈ ១៣ខែ ដោយត្រូវបញ្ចប់នៅចុងឆ្នាំ ២០២១នេះ។
ការរីកចម្រើន និងវិបុលភាពគ្រប់វិស័យក្នុងសម័យតេជោនេះ មិនមែនជា រឿងចៃដន្យទេ គឺកើតឡើងដោយការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងសមិទ្ធផលជា ប្រវត្តិសាស្ត្រនៃដំណក់ប្រេងលើកដំបូងរបស់កម្ពុជាសូម អរគុណសន្តិភាព ដោយសារកត្តាសុខសន្តិភាព និង ការ អភិវឌ្ឍ ក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ កម្ពុជាទទួលបានភាពរីកចំរើន និង ការអភិវឌ្ឍគួរជាទីមោទកភាព បើទោះបីជាក្នុងឆ្នាំនេះយើងរងឥទ្ធិពលពីជំងឺកូវី១៩ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល បាននិងកំពុងគ្រប់គ្រងស្ថានការណ៍ បានយ៉ាងល្អក្រោមវិធានការយ៉ាងមុតស្រួច និងវិធានការណ៍របស់ក្រសួងសុខាភិបាលតែម្ដង។


សូមបញ្ជាក់ថា តាមរយៈ ឯកសារប្រវត្តិជាច្រើនបានសរសេរជា ស្រះស្រង់បានសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទ ជេន្ទ្រវរ្ម័ន ទី២ នាពាក់កណ្តាលសតវត្សរ៍ទី១០ (គ .ស ៩៤៤ ដល់ ៩៦៨) ដែលក្នុងឆ្នាំ៩៥២ មានមន្ត្រីជាន់ខ្ពស់ ខាងពុទ្ធសាសនាឈ្មោះ KavindrariTatsara ដោយមានគំនិតស្តាបត្យកម្មខ្មែរ បានផ្តួចផ្តើមជីកស្រះនេះឡើង ហើយបន្ទាប់មកត្រូវបានកែលម្អដោយព្រះបាទជ័យវរ្ម័នទី៧នៅសតវត្សរ៍ទី ១២ ដើម្បីឧទ្ទិសដល់ពុទ្ធសាសនា គ.ស.១១៨១ ដល់ ១២១៨ ។

ដោយឡែក រហាត់ទឹកដ៏ធំដែលមាន បណ្តោយ ១៨ម៉ែត្រ កម្ពស់ ១២ម៉ែត្រ អង្កត់ផ្ចិត១១.៦ម៉ែត្រ ត្រូវបានអនុវត្តការជួសជុលដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដោយបានរក្សានូវរចនាបថបុរាណទាំងស្រុង និងរួមបញ្ចូលនូវស្ថាបត្យកម្មទំនើប ដើម្បីធានាបាននូវភាពលក្ខណៈដើម និងភាពរឹងមាំធានាបានការប្រើប្រាស់យូរ អង្វែងសម្រាប់ជាប្រយោជន៍សាធារណៈ។ ទីតាំងរហាត់ទឹកដ៏ធំ នេះមានប្រវត្តិតាំងពីទសវត្សទី៦០ ត្រូវបានកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមក ហើយអមដោយផ្ទះលម្លែកាយមួយនៅក្បែរនោះ។ ប៉ុន្តែ ដោយសារសង្គ្រាមនាសម័យខ្មែរក្រហម រហាត់ទឹកនេះត្រូវបានរងនូវការខូចខាតស្ទើរបាត់រូបរាងទាំងស្រុងទៅហើយ ។ នៅចុងទស្សវត្សទី៨០ ដ្ឋបាលព្រៃឈើខេត្តសៀមរាប បានធ្វើការសាងសង់រហាត់ទឹក នេះឡើងវិញ ប៉ុន្តែមិនមានផ្ទះលម្ដែកាយដូចមុនទេ ដើម្បីទាញទឹកពីស្ទឹងសៀមរាបមកស្រោចស្រពកូនឈើនៅ ក្នុងសួនបណ្តុះកូនឈើប្រាសាទតាកែវ។


ចំណែកឯថវិកា សម្រាប់ចំណាយក្នុងការជួសជុលនេះ គឺទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ លោកជំទាវឧកញ៉ាមហាឧបាសិកាកិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ តាមរយៈ ព្រះសទ្ធម្មប្បកាសនីបណ្ឌិត តាត មហាទី ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសា ដោយបានទទួលការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សារា ដែលចំណាយថវិកាអស់ប្រមាណជាង ៦០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដោយបូករួមទាំងការជួសជុលខ្លោងទ្វារតាកាវ ផងដែរ។ នាឱកាសនោះសម្រាប់ប្រជាពលរដ្ឋជាង ៧០០គ្រួសារ ដែលបានចូលរួមទាំង ៣កម្មវិធី រួមមាន ប្រជាពលរដ្ឋក្រីក្រ ក្រុមជាង និងកងកម្លាំងទាំងបីប្រភេទ បានទទួលថវិកា និងអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


