ជីវិតកម្សាន្ដ
សារព័ត៌មានកូរ៉េលើកហេតុផល គ្មានអ្នកហ៊ានពហិការ ក្រោយ Lisa បង្ហាញស្នេហាជាមួយកូនសេដ្ឋី LV
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េសរសេរ និងវិជាច្រើនបានសរសេរនិងវិភាគថា ហេតុអ្វីបានជា Lisa សមាជិកក្រុម BLACKPINK បច្ចុប្បន្នជាប្រធានបទនៃទំនាក់ទំនងស្នេហាជាមួយ Frederick Arnault មហាសេដ្ឋីជនជាតិបារាំងអាយុ ២៨ ឆ្នាំ ដែលជាអ្នកស្នងមរតកមហាសេដ្ឋីលេខ ១ លើពិភពលោក ប៉ុន្តែមិនមានបញ្ហាអ្វីចោតសម្រាប់នាងឬដូចតារាដទៃទៀត។ជាឧទាហរណ៍ព័ត៌មានចុងក្រោយដែល Lisa បានបង្ហាញខ្លួនជាផ្លូវការជាមួយពាណិជ្ជករវ័យក្មេង ក្នុងពិធីសម្ពោធនាឡិកាដៃម៉ាក TAG Heuer Formula ប៉ុន្តែមិនមានអ្នកធ្វើពហិការយ៉ាងដូច្នោះ។

សារព័ត៌មានកូរ៉េបានវិភាគនិងបញ្ចាក់យ់ាងច្បាស់ៗថា មូលហេតុដែលសមាជិកក្រុម BLACKPINK រូបនេះមិនមានបញ្ហាក្រោយបង្ហាញស្នេហាជាសាធារណៈគឺដោយសារតែនាងមានចំណុចមួយចំនួនដែលហ្វេនទទួលយកបាននោះគឺ៖
១ Lisa បានបង្កើតឈ្មោះសម្រាប់ខ្លួននាង និងទទួលបានការទទួលស្គាល់ទូទាំងពិភពលោក។ ក្រោយបង្ហាញខ្លួនអស់រយៈពេល ៨ ឆ្នាំ ឈានចូល ៣០ ឆ្នាំ គឺជាអាយុដ៏ស័ក្តិសមសម្រាប់ការមានស្នេហា និងបង្កើតគ្រួសារ។
២ អ្នកគាំទ្ររបស់នាងភាគច្រើនមកពីក្រៅប្រទេសជាជាងនៅកូរ៉េ។ ដូច្នេះហើយ នឹងមានមនុស្សជាច្រើនដែលចាត់ទុកជីវិតស្នេហារបស់តារាដែលខ្លួនពេញចិត្តគឺជារឿងធម្មតា។ វាខុសពីប្រទេសកូរ៉េ ដែលគេចាត់ទុកថាជារឿងធំណាស់ ដល់ថ្នាក់ធ្វើពហិការថែមទៀតផង។
៣ ជីវិតស្នេហារបស់ Lisa មិនបានបង្កគ្រោះថ្នាក់អ្វីឡើយ។ ជាពិសេសទាក់ទិននឹងប្រជាប្រិយភាពរបស់នាង វាអាស្រ័យលើការគាំទ្រ និងការរួបរួមរបស់អ្នកគាំទ្រ Lisa តែប៉ុណ្ណោះ។
លើសពីនេះទៀតដែរ អ្នកយកព័ត៌មានកូរ៉េបានសរសើរពីរបៀបដែល Lisa ត្រូវបានគេចាត់ទុកយ៉ាងល្អ។ ពួកគេខុសពីតារាកូរ៉េដែលមានកត្តាផ្សេងៗ។ មានហេតុផលជាច្រើនដែលយើងត្រូវបង្ខំឲ្យស្នាក់នៅក្នុងក្របខ័ណ្ឌ ទាំងពីអ្នកគាំទ្រកូរ៉េដែលខុសពីសង្គមពិភពលោក។ វប្បធម៌សង្គមដែលគ្រប់គ្រងដោយបុរស ហើយប្រហែលជាមកពីជំរុំកូរ៉េ រួមទាំងកត្តាផ្សេងៗទៀតផងដែរ។

សូមបញ្ចាក់ដែរថា កាលពីប៉ុន្មានថ្ងៃមុននេះតារាស្រីមកពីក្រុមចម្រៀងកូរ៉េ BLACKPINK បានចែករំលែករូបថតពីទីតាំងដែលនាងត្រូវបានគេរាយការណ៍ថា បានឃើញជាមួយ Frédéric កូនប្រុសរបស់មហាសេដ្ឋី Bernard Arnault ដែលបង្កឲ្យមានការរំពឹងទុកថា នាងបានបញ្ជាក់ច្បាស់អំពីទំនាក់ទំនងរបស់ពួកគេ។
ទោះបីជា Lisa មិនបានបញ្ចាក់ការពិតថាជាទំនាក់ទងច្បាស់ការយ៉ាងណាក៏ដោយ ប៉ុន្តែតាមរយៈរូបភាពលេចធ្លាយព្រមទាំងរូបភាពដែលនាងហ៊ានបង្ហោះលើគណនី IG ផ្ទាល់ខ្លួនបានសបញ្ចាក់ថា ពួកគេមានស្នេហាជាមួយ្នាមកយូរហើយ។ ជារឿយៗអ្នកទាំងពីរត្រូវបានគេប្រទះឃើញជាញឹកញាប់នៅក្នុងប្រទេសផ្សេងៗពេញមួយឆ្នាំ ២០២៣ និងរហូតដល់ឆ្នាំបច្ចុប្បន្ននេះ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រឹមរូបថត អ្នកគាំទ្រជឿថា Lisa កំពុងបញ្ជាក់ទំនាក់ទំនងជាមួយកូនប្រុសមហាសេដ្ឋី Arnault
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


