ព័ត៌មានអន្ដរជាតិ
គ្រោះទឹកជំនន់កាចសាហាវ ប្រល័យជីវិតមនុស្ស ២២៨នាក់ នៅ កេនយ៉ា
តាមសេចក្តីរាយការណ៍របស់ AFP កាលពីថ្ងៃអាទិត្យទី៥ខែឧសភា, តួលេខមនុស្សស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងក្លានិងគ្រោះទឹកជំនន់ដ៏ប្រល័យនៅប្រទេសកេនយ៉ា នារយៈពេលប៉ុន្មានសប្តាហ៍មកនេះ បានកើនដល់២២៨នាក់ហើយ ខណៈជិត ២០៥ ០០០នាក់ត្រូវរងផលប៉ះពាល់ និង៧២នាក់ កំពុងបាត់ខ្លួននៅឡើយ។

ស្របពេលជាមួយគ្នានោះដែរ ទិន្នន័យពីសមាគមកាកបាទក្រហមកេនយ៉ា បានបង្ហាញថា សត្វពាហនៈជាង ៨ ០០០ក្បាលត្រូវងាប់, ផ្ទៃដីដំណាំជាង ១៤ ០០០ហិកតានិងផ្លូវចំនួន៤៦ខ្សែរងការខូចខាត ចំណែកអាជីវកម្មខ្នាតតូចជាង៦០០ សាលារៀន៣៩ និងមណ្ឌលសុខភាពចំនួន១៣ ក៏រងគ្រោះផងដែរ។

ទន្ទឹមនោះ អាជ្ញាធរផ្លូវជាតិកេនយ៉ា បានបិទផ្លូវសំខាន់ៗមួយចំនួន ព្រោះតែត្រូវខូចខាតដោយសារទឹកជំនន់ ជាហេតុបង្កឧបសគ្គដល់ការដឹកជញ្ជូន និងប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារ។

លោកប្រធានាធិបតី William Ruto កាលពីចុងសប្តាហ៍ ក៏បានចេញបញ្ជាឲ្យក្រសួងអប់រំ ពន្យារពេលបើកសាលារៀនឡើងវិញនៅឆមាសទី២ផងដែរ ដោយសារតែទឹកជំនន់ ហើយត្រូវរង់ចាំរហូតដល់មានការជូនដំណឹង។

សូមបញ្ជាក់ គ្រោះធម្មជាតិនេះ គឺបណ្តាលមកពីព្យុះ Hidaya ហើយត្បិតតែព្យុះ ហាក់ថមថយកម្លាំងក៏ពិតមែន ប៉ុន្តែឥទ្ធិពលរបស់វានៅតែបង្កឲ្យមានបំណាក់ដី ខណៈប្រទេសកេនយ៉ា នៅតែប្រុងជើងការខ្ពស់ទប់ទល់នឹងស្ថានភាពអាក្រក់ណាមួយដែលអាចកើតឡើងជាបន្តទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


