សេដ្ឋកិច្ច
MSMEs ចំនួន ២ ១៤៣ទទួលបានការធានាប្រាក់កម្ចីជាង១៨១លានដុល្លារនៅត្រឹមត្រីមាសទី១
ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់នូវ ឥណទានដែលមានការធានាសរុបដល់ទៅ ១៨១,៧៥ លានដុល្លារគិតត្រឹមដំណាច់ខែមីនាឆ្នាំ២០២៤ ដោយបានគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ២១៤៣ ចាប់តាំងពីខ្លួនបានចាប់ផ្តើមនៅឆ្នាំ ២០២១។
នេះបើយោងតាមរបាយការណ៍របស់ CGCC ចេញផ្សាយកាលពីពេលថ្មីៗនេះ គិតត្រឹមចុងត្រីមាសទី១ឆ្នាំ២០២៤ សន្និធិទំហំការធានាឥណទានសរុបរបស់ CGCC គឺមានចំនួន៨៧,៦៣លានដុល្លារ។ លើសពីនេះ CGCC ក៏បានបង់សងកម្ចីដែលមានការធានាចំនួន១៧ ដែលបានបាត់បង់ក្នុងទំហំទឹកប្រាក់ ៤៧,៤ម៉ឺនដុល្លារក្នុងឆ្នាំ២០២៣។ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៤នេះ បានពង្រីកការធានាឥណទានដល់កម្ចីចំនួន ២១៥ សរុបចំនួន ១៦,៨២លានដុល្លារដែលក្នុងនោះកម្ចីចំនួន ៩២ស្មើនឹង ១,៧២លានដុល្លារត្រូវបានធានាក្រោមគម្រោងធានាជាកម្ចប់។

សម្រាប់អនុម័តការធានាសម្រាប់អាជីវកម្មសរុបចំនួន ២១៤៣កម្ចី ក្នុងទំហំប្រមាណ១៨១,៧៥ លានដុល្លារនៅក្រោមគម្រោងធានាឥណទានចម្បងចំនួន៥ គឺគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម; គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន; គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី ; គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេចរណ៍ និងគម្រោងឥណទានជាកម្ចប់ ។
«យើងសង្កេតឃើញថាភាករយនៃឥណទានមិនដំណើការ (NPL) គិតដល់ត្រឹមចុងខែមីនាឆ្នាំ២០២៤ មានការកើនឡើងជាលំដាប់ ដោយចាប់ផ្តើមពី១,៤៣% នៅដើមត្រីមាសទី២ឆ្នាំ២០២៣ និងបន្តកើនឡើងយ៉ាងខ្លាំងដល់៨,៣៧%នៅត្រឹមចុងខែមីនាឆ្នាំ២០២៤។ អត្រា NPLឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលបានប្រឈមបញ្ហាធំៗដូចជាអតិផរណាខ្ពស់ អត្រាការប្រាក់ខ្ពស់ និងការងើបឡើងយឺតជាងការរំពឹងទុកនៃវិស័យទេចរណ៍ជាដើម។»នេះបើយោងតាម CGCC។

លោក KL Wang នាយកប្រតិបត្តិរបស់ខ្លួនបាននិយាយថា CGCC មានសុទិដ្ឋិនិយមថាការធានាឥណទាននឹងបន្តសន្ទុះរបស់ខ្លួនក្នុងការកើនឡើងជារៀងរាល់ឆ្នាំ។
«CGCC នៅតែរក្សាប្តេជ្ញាចិត្តក្នុងការជំរុញកំណើនអភិវឌ្ឍន៍របស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមទូទាំងប្រទេស ដោយពង្រីកវិសាលភាពការធានាឥណទានរបស់ខ្លួនឱ្យគ្របដណ្តប់បានទូទាំង២៤រាជធានី-ខេត្ត។នេះបើយោងតាមលោក Wang។
ភ្នំពេញនៅតែជាកន្លែងដែលប្រមូលផ្តុំការធានាឥណទានខ្ពស់ជាងគេបំផុតនៅក្នុងប្រទេស ដោយកើនឡើងពីចំនួន ៥៧៤កម្ចី នៅចុងត្រីមាសទី៤ក្នុងឆ្នាំ២០២៣ថ មកដល់៦១៤កម្ចីនៅចុងត្រីមាសទី១ឆ្នាំ២០២៤»។

របាយការណ៍ដដែលរបស់ CGCCគូសបញ្ជាក់ថា គិតត្រឹមត្រីមាសទិ១នៃឆ្នាំ២០២៤ សហគ្រិនស្ត្រីមានចំនួន ៤២,៥%ស្មើនឹង៩១១កម្ចី នៃវិសាលគមអ្នកខ្ចីសរុបកើនឡើង២៣%ក្នុងឆ្នាំ២០២១និង៣៥%ត្រឹមចុងឆ្នាំ២០២២។
«បើយើងធ្វើការប្រៀបធៀបរវាងម្ចាស់អាជីវកម្មជាស្រ្តី និងម្ចាស់អាជីវកម្មជាបុរស ដែលមានឥណទានមិនដំណើការ យើងឃើញថាម្ចាស់អាជីវកម្មស្រ្តីមានឥណទានមិនដំណើការប្រហែល៦%(៥៤កម្ចី) ក្នុងចំណោមឥណទានដែលមានការធានាសរុប ៩១១កម្ចី រីឯម្ចាស់អាជីវកម្មជាបុរសមានឥណទានមិនដំណើការប្រហាក់ប្រហែល៧%(៨៧កម្ចី) ក្នុងចំណោមឥណតានដែលមានការធានាសរុប១២៣២កម្ចី»។ បើយោងតាម CGCC។
CGCC ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងថវិការដ្ឋចំនួន ២០០ លានដុល្លារ។ CGCC គឺជាគ្រឹះស្ថានធានាឥណទានដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជួយលើកកម្ពស់ និងអភិវឌ្ឍកំណើននៃសហគ្រាសមីក្រូធុនតូច និងមធ្យម៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


