ព័ត៌មានអន្ដរជាតិ
រលកកម្តៅ ផ្តាច់សង្ខារមនុស្ស ៦១នាក់ នៅ ថៃ
ត្បិតធាតុអាកាសរៀងធូរស្បើយបន្តិចមែន ប៉ុន្តែបើយោងតាមរបាយការណ៍ថ្មីមួយ ផ្សាយដោយ CNA បានបង្ហាញថា ក្នុងឆ្នាំ២០២៤ គិតត្រឹមខែឧសភានេះ រលកកម្តៅបានផ្តាច់ជីវិតមនុស្សចំនួន៦១នាក់ទៅហើយ នៅទូទាំងប្រទេសថៃ។

ប៉ុន្មានខែមកនេះ សីតុណ្ហភាពហក់ឡើងដល់កម្រិតកំពូលបានវាយប្រហារប្រទេសថៃ យ៉ាងធ្ងន់ធ្ងរ ជាហេតុជំរុញឲ្យអជ្ញាធរ ចេញការព្រមានដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន កុំចេញទៅណាផ្តេសផ្តាស ហើយត្រូវពិសាទឹកឲ្យបានច្រើន។
មកដល់ថ្ងៃសុក្រទី១០ខែឧសភា ក្រសួងសុខាភិបាលថៃ បានប្រកាសថា មនុស្សចំនួន៦១នាក់ ត្រូវបាត់បង់ជីវិតដោយសាររលកកម្តៅចាប់តាំងពីដើមឆ្នាំ២០២៤មក ហើយបើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ទាំងមូល តួលេខនេះគឺលើសសឹងតែទ្វេដងទៅហើយ ដែលកាលពីឆ្នាំមុន មនុស្សស្លាប់មានត្រឹម ៣៧នាក់ប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានោះដែរ តាមការបញ្ជាក់ពីលោក Apichart Vachiraphan អនុប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានឲ្យដឹងថា មនុស្សស្លាប់ភាគច្រើនគឺជាអ្នករស់នៅតំបន់ពឹងផ្អែកលើវិស័យកសិកម្មភាគឦសានប្រទេសថៃ ហើយអ្នកមានជំងឺរ៉ាំរ៉ៃ គឺជាជនងាយរងគ្រោះបំផុត ដោយសារកម្តៅក្តៅសឹងខ្លោចនេះ។
យោងតាមអង្គការឧតុនិយមពិភពលោករបស់ UN, កម្តៅសកលហក់ឡើងដក់កម្រិតកំពូលបែបនេះ គឺបណ្តាលមកពីបាតុភូត El Nino ហើយអាស៊ី ជាតំបន់រងគ្រោះខ្លាំងបំផុតមួយ ខណៈក្រុមអ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថា បម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្សផ្ទាល់ គឺនឹងបង្កើតជារលកកម្តៅកាន់តែញឹកញាប់ អូសបន្លាយពេលយូរ និងធ្ងន់ធ្ងរទៅៗ។

នៅប្រទេសថៃ សីតុណ្ហភាពខ្ពស់ជាមធ្យមសម្រាប់ខែមេសា គឺត្រូវបានកត់ត្រាក្នុងខេត្ត Lampang ភាគខាងជើង ដោយឈានដល់ ២២.២អង្សាសេ ប៉ុន្តែវានៅតែមិនទាន់បំបែកកំណត់ត្រាចាស់កាលពីឆ្នាំមុន ដែលឈានដល់ ៤៤.៦អង្សាសេឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


