ព័ត៌មានអន្ដរជាតិ
ចិន បញ្ជូនទ័ព ធ្វើសមយុទ្ធព័ទ្ធជុំវិញកោះតៃវ៉ាន់ ៣ថ្ងៃក្រោយប្រធានាធិបតីថ្មី ឡើងកាន់តំណែង
៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ថ្មីលោក William Lai Ching-te ស្បថឡើងកាន់តំណែង ស្រាប់តែកងទ័ពរំដោះប្រជាជនចិន (PLA) ចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំជុំវិញកោះនេះ ដើម្បីបង្ហាញសាច់ដុំយោធា។

តាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា ដោយដកស្រង់ប្រភពពីបញ្ជាការដ្ឋានភូមិភាគខាងកើត, សមយុទ្ធរយៈពេល២ថ្ងៃនេះ គឺមានការចូលរួមពីកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុកកែត។
ស្របពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចេញផ្សាយថា “សមយុទ្ធនេះមានឈ្មោះកូដ Joint Sword-2024A កំពុងធ្វើឡើងនៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាតំបន់ជុំវិញកោះ Kinmen, Matsu, Wuqiu និង Dongyin”។

ថ្វីបើមិនមានការបញ្ជាក់តួលេខនៃយន្តហោះចម្បាំងនិងនាវាចម្បាំង មកចូលរួមក្នុងសមយុទ្ធនេះក៏ដោយ ប៉ុន្តែគេដឹងថា យោធាចិន មិនដែលធ្វើសមយុទ្ធនៅទីតាំងច្រើនក្នុងពេលតែមួយ ជាលក្ខណៈទ្រង់ទ្រាយធំបែបនេះទេ ចាប់តាំងពីខែមេសាឆ្នាំមុនមក។
PLA និយាយថា សមយុទ្ធនេះ នឹងផ្តោតលើការល្បាត ត្រៀមប្រយុទ្ធរបស់កងទ័ពជើងទឹកនិងអាកាស និងការវាយប្រហារចំគោលដៅសំខាន់ៗ ក៏ដូចជាការល្បាតនាវាចម្បាំង និងយន្តហោះនៅជិតកោះតៃវ៉ាន់ ដើម្បីត្រៀមប្រយុទ្ធក្នុងសមរភូមិ។

ទន្ទឹមនោះ លោក Li Xi អ្នកនាំពាក្យបញ្ជាការដ្ឋាន បានគំរាមខ្លាំងៗថា សមយុទ្ធនេះ គឺជាសារដាក់ទណ្ឌកម្មខ្លាំងក្លាចំពោះទង្វើផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យតៃវ៉ាន់ និងជាការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងការជ្រៀតជ្រែកនិងបង្កហេតុដោយកងកម្លាំងខាងក្រៅ។
សូមជម្រាបថា ចិន តែងចាត់ទុកកោះតៃវ៉ាន់ ជាខេត្តមួយដែលនឹងត្រូវបង្រួបបង្រួមវិញ ហើយអាចនឹងត្រូវបង្ខំចិត្តប្រើកម្លាំងបាយផងដែរប្រសិនបើចាំបាច់។

ម្យ៉ាងវិញទៀត ស្ថានការណ៍កាន់តែក្តៅ ជុំវិញការជាប់ឆ្នោតខែមករារបស់លោក Lai ដោយទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង ព្រោះចាត់ទុកមេដឹកនាំតៃវ៉ាន់ថ្មីនេះថាជា “អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់”។
កាលពីថ្ងៃចន្ទ លោក Lai បានប្រើសុន្ទរកថាបើកសម្ពោធឡើងកាន់តំណែងរបស់ខ្លួន ដើម្បីផ្ញើសារទៅកាន់ទីក្រុងប៉េកាំង ដោយប្រកាសថា តៃវ៉ាន់នឹងមិនចុះចាញ់ចិនឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន រុស្ស៊ី អ៊ីរ៉ង់ ប្រកាសធ្វើសមយុទ្ធរួមគ្នា បង្ហាញសាច់ដុំ ចំពេលស្ថានការណ៍តំបន់ កាន់តែតានតឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


