ព័ត៌មានអន្ដរជាតិ
៥០ ឆ្នាំមកនេះ បុរាណវិទូ ចិន នៅតែឈឺចាប់ ក្រោយកំណាយឃើញទ័ពដីឥដ្ឋអធិរាជ ឈិនស៊ី
កាលពី៥០ឆ្នាំមុន ការរកឃើញរូបសំណាកអធិរាជឈិនស៊ី (Qin Shi Huang) បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល នៅពេលដែលរកឃើញទាហានសាងសង់ពីដីឥដ្ឋមានអាយុជាង ២,០០០ ឆ្នាំមុន បានបោះជំហានចេញពីដីក្នុងទម្រង់មិនធម្មតាមួយ ហើយត្រូវបានដាក់ជាជួរយ៉ាងស្អាតដូចមានជីវិត។
ថ្វីបើយ៉ាងណាក៏ដោយ ការរកឃើញកងទ័ពដីឥដ្ឋជាព័ត្តុតាងមួយដ៏អស្ចារ្យក្នុប្រទេសចិន ក៏ជាពេលមួយដែលអ្នកជំនាញខាងបុរាណវត្ថុវិទូនៅតែមានអារម្មណ៍សោកស្ដាយ និងឈឺចាប់ ដែលបានបង្កកំហុសដ៏ធំលើវត្ថុបុរាណវប្បធម៌ដ៏មានតម្លៃជាច្រើននេះឲ្យរងការខូចខាតមកទល់សព្វថ្ងៃ។

លោក Yuan Zhong មានអាយុ ៨៧ ឆ្នាំក្នុងឆ្នាំនេះ គឺជាអ្នកដឹកនាំក្រុមបុរាណវត្ថុវិទ្យាកំឡុងពេលជីកយករូបសំណាកទាហានស្ដេចឈិនស៊ី និងរូបសំណាកសេះ ដូច្នេះគាត់ត្រូវបានមជ្ឈដ្ឋានប្រវត្តិសាស្ត្រ និងបុរាណវិទ្យាចិន ចាត់ទុកជា បិតានៃកងទ័ពដីឥដ្ឋ។
ទន្ទឹមនោះដែរលោក Yuan Zhong ធ្លាប់បាននិយាយថា គាត់នឹងមិនភ្លេចពេលវេលានៃការនាំយកអ្នកចម្បាំង និងសេះជាង ៨,០០០នាក់ដែលកប់នៅក្រោមដីអស់រយៈពេលរាប់ពាន់ឆ្នាំមកលើផ្ទៃដីទេ។ ទាំងអស់បានបន្សល់ទុកនូវការចងចាំដ៏ជ្រាលជ្រៅ និងមិនអាចបំភ្លេចបាន សម្រាប់អ្នកបុរាណវត្ថុវិទូដែលចូលរួមក្នុងដំណើរការកំណាយមួយនេះ។
កាលណោះវាជាពេលមួយដែលស្ថិតរដូវផ្ការីកឆ្នាំ១៩៧៤ ជារដូវធ្វើកសិកម្មដ៏មមាញឹកនៅក្នុងភូមិ Tay Duong ក្នុងខេត្ត Shaanxi ប្រទេសចិន។ ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត អ្នកភូមិបានសម្រេចចិត្តជីកអណ្តូងជម្រៅជាច្រើនម៉ែត្រ។ ដោយចៃដន្យបំណែកនៃរូបចម្លាក់សេរ៉ាមិច បានលេចឡើងនៅបាតអណ្តូងភ្លាមៗ។ ប៉ុន្មានខែក្រោយមក ដំណឹងនេះបានទៅដល់ការិយាល័យសារីរិកធាតុវប្បធម៌ខេត្ត Shaanxi ដែលបានបញ្ជូនលោក Yuan Zhong ឲ្យដឹកនាំក្រុមបុរាណវិទ្យាទៅកាន់ភូមិ Xiyang ដើម្បីធ្វើការជីកកកាយ។ ជាលទ្ធផល ពួកគេបានរកឃើញអ្នកចម្បាំងដីឥដ្ឋ និងសេះដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នៅពេលដែល Terracotta Horses ឬកងទ័ពដីឥដ្ឋរបស់ស្ដេចបង្ហាញខ្លួនជាលើកដំបូង តាមពិតវាពោរពេញដោយពណ៌ដ៏ស្រស់ស្អាតមានទាំង ក្រហម,ស្វាយ, ផ្កាឈូក, ខៀវ ,ខ្មៅ និងពណ៌ផ្សេងៗទៀតចម្រុះគ្នា។ ទោះជាយ៉ាងណាក៏ដោយ ពណ៌ដ៏រស់រវើកទាំងនេះបាត់ភ្លាមៗ បន្ទាប់ពីត្រឹមតែ ១៥ វិនាទីប៉ុណ្ណោះ។ សមាជិកក្រុមបុរាណវត្ថុដែលចងចាំគ្រានោះបានបង្ហាញអារម្មណ៍សោកស្ដាយនិងពោលពាក្យថា “ឧប្បត្តិហេតុនេះបានធ្វើឲ្យក្រុមបុរាណវត្ថុវិទ្យាទាំងមូលបានត្រឹមតែលាន់មាត់ដោយការភ្ញាក់ផ្អើល ប៉ុន្តែមិនអាចយកកាមេរ៉ាបានទាន់ពេល ដើម្បីថតរូបរូបចម្លាក់ដែលមានពណ៌ចម្រុះបំផុត” ។
យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រពណ៌នៅលើអ្នកចម្បាំងនិងសេះរបស់ស្ដេចឈិន ត្រូវបានជួសជុលយ៉ាងពិសេស។ មុនពេលបាញ់ ជាងចម្លាក់បានលាបស្រទាប់រដុបទៅលើផ្ទៃខាងក្រៅ ដែលអាចប្រកាន់ខ្ជាប់ និងបន្លិចពណ៌បន្ទាប់ពីបាញ់។ ស្រទាប់ទី ២ នៃថ្នាំលាបនឹងធ្វើឲ្យពណ៌កាន់តែរស់រវើក និងជាប់លាប់ ជួយឲ្យរូបចម្លាក់រាប់ពាន់រូបមិនរលត់ សូម្បីតែនៅពេលកប់ក្រោមដីអស់រយៈពេលជាង ២,០០០ឆ្នាំក៏ដោយ។
ថ្វីដ្បិតតែសព្វថ្ងៃនេះ អ្នកចម្បាំងនិងសេះដីឥដ្ឋជាង ១,០០០ ត្រូវបានដាក់តាំងនៅក្នុងរណ្តៅលេខ ១ របស់ទាហានស្ដេចឈិនឈ៉ីនិងរូបសំណាកសេះ ប៉ុន្តែបច្ចុប្បន្នពណ៌នៃរូបចម្លាក់ទាំងអស់នៅទីនេះបានផ្លាស់ប្តូរទៅជាពណ៌ខ្មៅ និងពណ៌ប្រផេះ។ សម្រាប់អ្នកជំនាញសារមន្ទីរ ពណ៌នៅលើអ្នកចម្បាំង និងសេះដីឥដ្ឋបានបាត់បង់ជារៀងរហូត ហើយមិនអាចស្ដារឡើងវិញបានទេ។ ជាពិសេសការងារអភិរក្សសព្វថ្ងៃ នៅតែប្រឈមមុខនឹងបញ្ហាធំ។
អ្នកស្រាវជ្រាវជឿថាការផ្លាស់ប្តូរបរិស្ថាន មីក្រូសរីរាង្គ និងអំបិលរលាយ គឺជាសត្រូវសំខាន់បីដែលកំពុងបំផ្លាញរូបចម្លាក់សេះស្ដេចឈិនបន្តិចម្តងៗ។ ការផ្លាស់ប្តូរបរិស្ថានគឺជាមូលហេតុចម្បងដែលធ្វើឲ្យរូបចម្លាក់រសាត់ និងរលួយ ប៉ុន្តែមីក្រូសរីរាង្គ និងអំបិលរលាយបណ្តាលឲ្យខូចខាតច្រើនបំផុត។ ប្រសិនបើអ្នកដាក់អ្នកចម្បាំង និងសេះនៅក្រោមមីក្រូទស្សន៍អេឡិចត្រុង អ្នកនឹងឃើញផ្កាពណ៌សរីកលើផ្ទៃរបស់វា។ ទោះបីជាសារមន្ទីរបានកំណត់ចំនួនអ្នកទស្សនា និងសម្អាតផ្ទៃរបស់អ្នកចម្បាំង និងសេះជាទៀងទាត់ក៏ដោយ ក៏វានៅតែមិនអាចកំណត់ទាំងស្រុងនូវការខូចខាតដែលបណ្តាលមកពីផ្សិត។

ដោយឡែកងាកទៅកាន់លោក Yuan Zhong បានរ៉ាយរ៉ាប់ទៀតថា រាល់ពេលដែលគាត់ទៅទស្សនាសារមន្ទីរអ្នកចម្បាំង និងសេះ Terracotta Qin Shi Huang គាត់មានអារម្មណ៍សោកស្ដាយ ដោយគិតថាគាត់បានធ្វើកំហុសដ៏ធំមួយក្នុងអំឡុងពេលដំណើរការកំណាយ។ ដោយសារតែនោះ គាត់គ្រាន់តែព្យាយាមជីកយកវត្ថុបុរាណវប្បធម៌ក្រោមដី ដោយមិនបានដឹងច្បាស់ថា សំណើម និងសីតុណ្ហភាពនៅក្រោមដី ខុសពីវត្ថុនៅលើដី។ នេះជាអ្វីដែលបុរសមានរហ័សនាមបិតានៃកងទ័ពដីឥដ្ឋ មានអារម្មណ៍ឈឺចាប់ និងសោកស្ដាយបំផុត នៅពេលចូលរួមក្នុងការជីកកកាយវិមានដ៏មហិមាមួយរបស់ពិភពលោក។
យ៉ាងណាមិញ មកដល់បច្ចុប្បន្ននេះ ប្រទេសចិននៅតែបន្តដំណើរការស្វែងរក និងស្វែងរកសារីរិកធាតុនៅក្នុងតំបន់នេះ ជាមួយនឹងឧបករណ៍បច្ចេកវិទ្យាទំនើបបន្ថែមទៀត ដើម្បីរក្សារូបសំណាកទាហាន និងសេះឲ្យបានច្រើនតាមដែលអាចធ្វើទៅបានតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកបុរាណវត្ថុវិទូចិន បង្ហាញហេតុផលមិនហ៊ានជីកចូលជ្រៅទៅផ្នូរអធិរាជ ឈិនស៊ី ទោះមានឧបករណ៍ទំនើបៗ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


