សន្តិសុខសង្គម
ដើរលេងពេលយប់ ដាក់កាំបិតកែច្នៃតាមខ្លួន ឃាត់ខ្លួនបាន ២ នាក់
មានក្មេងទំនេីង ២ នាក់ចេញដើរលេងនៅពេលយប់ បានដាក់កាំបិតកែច្នៃវែងមុតស្រួចតាមខ្លួន ១ ដើម ត្រូវកំលាំងអាវុធហត្ថក្រុងសិរីសោភ័ណចុះល្បាតឃាត់ខ្លួន។ រឿងរាវនេះកើតឡើងនៅ វេលាម៉ោង១យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ក្មេងទំនេីងទាំង២នាក់ ១.ឈ្មោះ អាត អយ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២ឈ្មោះ ហ្វា ម៉ូស្លីម ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅយប់ ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០២៤នោះ លោកបានដឹកនាំកំលាំងអាវុធហត្ថ ១ ក្រុម ចុះល្បាតក្នុងក្រុងសិរីសោភ័ណ លុះល្បាតដល់ចំណុច ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រទះឃើញក្មេងទំនើង ២ នាក់ គួរឲ្យសង្ស័យ កំលាំងអាវុធហត្ថបានធ្វើការឃាត់សួនាំហើយបានឆែកក្នុងខ្លួន រកឃើញវត្ថុតាង ១ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ ២០០០ គ្មានផ្លាកលេខចំនួន ១ គ្រឿង ២ កាំបិតកែច្នៃដងរុំស្កុតពណ៌ខ្មៅ ប្រវែងចំនួន ៧២ សង់ទីម៉ែត្រ ចំនួន ១ ដើម កម្លាំងអាវុធហត្ថបាននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី សុខ ឡេងបានបញ្ជាក់ឲ្យដឹងបន្តទៀតថា តាមសួរចម្លេីយ ក្មេងទំនេីងទាំង ២ នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលាក់ទុកកាំបិត១ដើមវែងមុត ដើម្បីការពារខ្លួនពេលចេញដើរលេងនៅពេលយប់ពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បាន
ឲ្យដឹងថា ការបង្ក្រាក្មេងទំនើងទាំង២នាក់ ក្រោយពីបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ហើយ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន