ព័ត៌មានអន្ដរជាតិ
តួលេខមនុស្សកប់ទាំងរស់ ក្រោមបំណាក់ដីនៅ ប៉ាពូអាស៊ីនូវែលហ្គីណេ ឡើងដល់ជាង ២ ០០០នាក់
មួយថ្ងៃបន្ទាប់ពី UN ចេញការសន្និដ្ឋានថា មនុស្សជាង៦៧០នាក់ ត្រូវកប់ក្នុងហេតុការណ៍បាក់ដីដ៏សាហាវ នៅ ប៉ាពូអាស៊ីនូវែលហ្គីណេ នោះ ស្រាប់តែនៅថ្ងៃចន្ទទី២៧ខែឧសភា មជ្ឈមណ្ឌលគ្រោះមហន្តរាយជាតិរបស់ប្រទេសដែនកោះមួយនេះ អះអាងថា តាមពិត មានមនុស្សរហូតដល់ទៅជាង ២ ០០០នាក់ឯណោះ ដែលកប់ទាំងរស់ក្នុងគ្រោះធម្មជាតិនេះ។

តាមសេចក្តីរាយការណ៍របស់ Reuters, គ្រោះអាក្រក់នេះកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងភូមិដាច់ស្រយាល Kaokalam នៃខេត្ត Enga ចម្ងាយប្រហែល ៦០០គីឡូម៉ែត្រពីរដ្ឋធានី ព័រម៉ូរេសប៊ី។
ដំបូងឡើយ ចំនួនមនុស្សកប់នៅក្រោមដីត្រូវបានគេសន្និដ្ឋានថា មានត្រឹមជាង១០០នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមកតួលេខត្រូវបានដំឡើងជាបន្តបន្ទាប់ ដោយផ្អែកលើព័ត៌មានពីមន្ត្រីមូលដ្ឋានផ្ទាល់។

ស្របពេលជាមួយគ្នានោះដែរ នាយកអង្គការ CARE International ប្រចាំប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ លោក Justine McMahon បានប្រាប់ទូរទស្សន៍ ABC នៅថ្ងៃចន្ទថា មានមនុស្សប្រហែល៤ ០០០នាក់ កំពុងរស់នៅក្បែរតំបន់រងគ្រោះ ពេលហេតុការណ៍កើតឡើង។
ក្រៅពីមនុស្សស្លាប់ បំណាក់ដីក៏បានបំផ្លាញផ្ទះជាង ១ ១៨២ខ្នង និងសង្កត់ផ្ទះជាង១៤០ខ្នងទៀតផងដែរ។ លើសពីនេះ វាបានបំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាដូចជាស្ពាន ផ្លូវថ្នល់ និងអគារនានាជាដើម។

ប្រតិបត្តិការជួយសង្គ្រោះត្រូវជួបឧបសគ្គព្រោះថាផ្លូវធំ ដែលតភ្ជាប់ទៅតំបន់រងគ្រោះ គឺត្រូវកាត់ផ្តាច់ដោយសារបំណាក់ដី ដូច្នេះមានមធ្យោបាយតែមួយគត់ដើម្បីចូលទៅទីនោះបាន នោះគឺប្រើឧទ្ធម្ភាគចក្រ។
ម្យ៉ាងវិញទៀត គ្រឿងចក្រធុនធ្ងន់ដើម្បីជីកដីនិងរើកម្ទេចកម្ទី មិនទាន់បញ្ជូនទៅដល់តំបន់រងគ្រោះឡើយ ដូចនេះ ក្រុមការងារនៅទីនោះ ត្រូវបង្ខំចិត្តប្រើចបឬប៉ែល និងដៃទទេ ដើម្បីជីកកកាយយកបំណែកបាក់បែកចេញ។
សូមជម្រាបថា ប្រទេសដែនកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកប៉ែកខាងត្បូងមួយនេះ គឺងាយរងគ្រោះដោយគ្រោះធម្មជាតិណាស់ ដូចជាភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងរញ្ជួយដីជាដើម។ ជាក់ស្តែងកាលពីខែមីនា មនុស្សយ៉ាងតិច២៣នាក់បានស្លាប់ ដោយការបាក់ដីនៅក្នុងខេត្តក្បែរខេត្ត Enga នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ UN ប៉ាន់ស្មានថា មនុស្សស្លាប់ ដោយសារបាក់ដីសង្កត់នៅ ប៉ាពូអាស៊ីនូវែលហ្គីណេ ឈានដល់ជាង ៦៧០នាក់ឯណោះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


