Connect with us

ព័ត៌មានអន្ដរជាតិ

UN ប៉ាន់ស្មានថា មនុស្សស្លាប់ ដោយសារបាក់ដីសង្កត់នៅ ប៉ាពូអាស៊ីនូវែលហ្គីណេ ឈានដល់ជាង ៦៧០នាក់ឯណោះ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Al Jazeera កាលពីថ្ងៃអាទិត្យទី២៦ខែឧសភា អង្គការចំណាកស្រុកអន្តរជាតិ បានចេញការប៉ាន់ស្មានរបស់ខ្លួនអំពីចំនួនមនុស្សស្លាប់ ដោយសារការបាក់ដីដ៏ធំនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ពោលគឺដំឡើងតួលេខដល់ទៅជាង ៦៧០នាក់ឯណោះ។

(រូបថត៖ Bangladesh​ Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Serhan Aktoprak ប្រធានបេសកកម្មរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំប្រទេសដែនកោះប៉ាស៊ីហ្វិកខាងត្បូងមួយនេះ បាននិយាយថា តួលេខមនុស្សស្លាប់ដែលត្រូវបានកែសម្រួលនេះ គឺផ្អែកលើការគណនាដោយមន្ត្រីភូមិ Yambali និងខេត្ត Enga ព្រោះថា មានផ្ទះជាង១៥០ខ្នងឯណោះ ត្រូវបានដីបាក់សង្កត់កាលពីថ្ងៃសុក្រសប្តាហ៍មុន ខុសពីការសន្និដ្ឋានដំបូងដែលថា មានផ្ទះត្រឹម៦០ខ្នង។

លោក​បន្ថែម​ថា​​ “​ស្ថានភាព​គឺ​យ៉ាប់យ៉ឺន ព្រោះដីនៅតែបន្តបាក់ ខណៈទឹកកំពុងហូរខ្លាំង ហើយកត្តាទាំងប៉ុន្មាននេះ កំពុងបង្កើតហានិភ័យដ៏ធំសម្រាប់គ្រប់គ្នាតែម្តង”។

(រូបថត៖ AP)

ស្របពេលជាមួយគ្នានោះដែរ តាមការបញ្ជាក់ពីអង្គការ CARE Australia, ប្រតិបត្តិការជួយសង្គ្រោះត្រូវជួបឧបសគ្គព្រោះថាផ្លូវធំ ដែលតភ្ជាប់ទៅតំបន់រងគ្រោះ គឺត្រូវកាត់ផ្តាច់ដោយសារបំ​ណាក់ដី ដូច្នេះមានមធ្យោបាយតែមួយគត់ដើម្បីចូលទៅទីនោះបាន នោះគឺប្រើឧទ្ធម្ភាគចក្រ។

ម្យ៉ាងវិញទៀត គ្រឿងចក្រធុនធ្ងន់ដើម្បីជីកដីនិងរើកម្ទេចកម្ទី មិនទាន់បញ្ជូនទៅដល់ឡើយ ដូចនេះ ក្រុមការងារនៅទីនោះ ត្រូវបង្ខំចិត្តប្រើចបឬប៉ែល និងដៃទទេ ដើម្បីជីកកកាយយកបំណែកបាក់បែកចេញ។

(រូបថត៖ Mirage News)

សូមបញ្ជាក់ជាថ្មី គ្រោះធម្មជាតិដ៏សាហាវនេះ កើតឡើងនៅម៉ោង៣ព្រឹកថ្ងៃសុក្រទី២៤ខែឧសភា ក្នុងភូមិដាច់ស្រយាល Kaokalam នៃខេត្ត Enga ចម្ងាយប្រហែល ៦០០គីឡូម៉ែត្រពីរដ្ឋធានី ព័រម៉ូរេសប៊ី។

តាមសេចក្តីរាយការណ៍របស់ Reuters បំណាក់ដីបានបំផ្លាញផ្ទះជាង ១ ១៨២ខ្នង និងសង្កត់ផ្ទះជាង១៤០ខ្នងទៀត ហើយថ្វីបើមានសេចក្តីរាយការណ៍អំពីមនុស្សរាប់រយនាក់ បាត់បង់ជីវិតក៏ដោយ ប៉ុន្តែបច្ចុប្បន្ន គេទើបរកឃើញសាកសពត្រឹម ៥-៦នាក់ប៉ុណ្ណោះ៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាក់ដីដ៏សាហាវ កម្ទេចផ្ទះ ១ ១៨២ខ្នង, កប់មនុស្សជាង ៣០០នាក់ នៅ ប៉ាពូអាស៊ីនូវែលហ្គីណេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៨ នាទី មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៣ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានជាតិ៣ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង រួមដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការដោះស្រាយ​ការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង

ព័ត៌មានជាតិ៣ ម៉ោង មុន

ទូតអង់គ្លេស៖ រាជរដ្ឋាភិបាលថ្មីរបស់សម្ដេច ហ៊ុន ម៉ាណែត មានសកម្មភាពមមាញឹក ពិសេសការជំរុញពាណិជ្ជកម្ម

Sokha Hotels

ព័ត៌មានពេញនិយម