សន្តិសុខសង្គម
អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចដុតកម្ទេចបំណែកសាច់នាំចូលខុសច្បាប់និងខូចគុណភាព
ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ អង្គភាពគយនិងរដ្ឋាករក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងដុតកម្ទេចបំណែកសាច់ និងប្រហិតចំនួន ២ ករណី ស្មើនឹង ៦ ៩៦៨ គីឡូក្រាម ដែលនាំចូលខុសច្បាប់ និងខូចគុណភាពមិនអាចប្រើប្រាស់បាន ដូចខាងក្រោម ៖

ទី១- បំណែកសាច់ក្របីបង្កក ២១០០ គីឡូក្រាម, ឆ្អឹងជំនីជ្រូកបង្កក ៣ ៤០០ គីឡូក្រាម និងសាច់មឹកបង្កក ៥៥០ គីឡូក្រាម សរុប ៦ ០៥០ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យគយនិងរដ្ឋាករជ្រៃធំ និងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រសំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ក្នុងពេលដឹកជញ្ជូនតាមទូកយន្ត ១គ្រឿង ចូលពីត្រើយខាងកើតទន្លេបាសាក់។

ទី២- ត្រីសាលម៉ុនក្លាស្សេ ៨១០ គីឡូក្រាម, ត្រីធូណាក្លាស្សេ ៤០ គីឡូក្រាម និងប្រហិតសាច់ក្ដាមក្លាស្សេ ៦៨ គីឡូក្រាម សរុប ៩១៨ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកណ្តាល នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ក្នុងពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង និងលាក់បង្កប់ជាមួយទំនិញដទៃ ធ្វើដំណើរមកពីច្រករបៀងឡែម ខេត្តបាត់ដំបង។ សូមចូលរួមជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តាមតំណដូចខាងក្រោមនេះ៖
Joint with General Department of Customs and Excise of Cambodia:
?Website (http://customs.gov.kh/)
?Facebook (https://www.facebook.com/cambodiacustoms?mibextid=ZbWKwL)
?YouTube (https://youtube.com/@cambodiacustoms)?TELEGRAM (https://t.me/gdcecambodia)








-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


