ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល អះអាងថា ចំណាប់ខ្មាំង ៤នាក់ទៀតហើយ ស្លាប់ក្រោមដៃ ក្រុមហាម៉ាស
តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃអង្គារទី៤ខែមិថុនា, ពេលនេះប្រទេសអ៊ីស្រាអែល បានបញ្ជាក់ពីការស្លាប់ចំណាប់ខ្មាំងចំនួន៤នាក់ទៀតហើយ ក្រោមដៃក្រុមហាម៉ាស។
កងទ័ពរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu អះអាងថា អ្នកទាំង៤ បានស្លាប់ជាមួយគ្នាក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ប៉ុន្តែបច្ចុប្បន្ន សាកសពពួកគេកំពុងស្ថិតក្នុងដៃចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីននៅឡើយ។
ស្របពេលជាមួយគ្នានោះដែរ លោក Daniel Hagari ដែលជាអ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងថា ចំណាប់ខ្មាំងជាបុរសទាំង៤នាក់ មានឈ្មោះ Nadav Popplewell អាយុ៥១ឆ្នាំ, Chaim Peri អាយុ៧៩ឆ្នាំ, Yoram Metzger អាយុ៨០ឆ្នាំ,និង Amiram Cooper អាយុ៨៥ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ព័ត៌មានលម្អិតអ្វីឲ្យលើសនេះទេ ហើយក្រុមហាម៉ាស ក៏មិនទាន់ចេញមុខអះអាងអំពីរឿងនេះដែរ។
សូមជម្រាបជាថ្មីថា ក្រុមហាម៉ាស បានបើកការវាយប្រហារឆ្លងដែន ចូលភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដោយសម្លាប់មនុស្សប្រមាណ១ ២០០នាក់ និងចាប់ ២៥១នាក់ទៀតជាចំណាប់ខ្មាំង។
ជាការសងសឹក អ៊ីស្រាអែល ក៏បើកយុទ្ធនាការវាយសន្ធាប់មិនប្រណីដៃនៅតំបន់ហ្គាហ្សា ដោយគិតត្រឹមពេលនេះ បានសម្លាប់ជនស៊ីវិលស្លូតត្រង់យ៉ាងតិច ៣៦ ៤៧០នាក់ ភាគច្រើនជាស្រ្តីនិងកុមារ។
ក្នុងអំឡុងបទឈប់បាញ់រយៈពេលមួយសប្តាហ៍កាលពីខែវិច្ឆិកាឆ្នាំមុន ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន បានដោះលែងជនស៊ីវិលចំនួន១០៥នាក់ ប៉ុន្តែចំណាប់ខ្មាំងប្រហែល ១២០នាក់ទៀត នៅតែស្ងាត់ដំណឹង ខណៈមន្ត្រីអ៊ីស្រាអែល សន្មត់ថា ពួកគេមួយចំនួនប្រហែលជាស្លាប់បាត់ទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


